កម្មករសំណង់ម្នាក់ ធ្លាក់ពីលើជាន់ទី៤០ នៃអគារមួយកន្លែង បណ្ដាលឱ្យ ស្លាប់ព្រោះតែខុស បច្ចេកទេស

ចែករំលែក៖

ភ្នំពេញ៖ ដោយសារ ការធ្វេសប្រហែស និងខុស បច្ចេកទេស ក្នុងការ បំពេញការងារ បុរសម្នាក់ដែល ជាកម្មករ សំណង់ បានធ្លាក់ពីលើជាន់ទី៤០ បណ្ដាលឱ្យ ស្លាប់ ភ្លាម ៗ នៅនឹង កន្លែង កើតហេតុកាលនេះនៅវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ មានករណីបុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីជាន់ទី៤០ ក្នុងការដ្ឋានសំណង់មួយកន្លែង បណ្ដាលឲ្យស្លាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពមានឈ្មោះ សៀវ ហ្វុង មិនទាន់ដឹងអាយុនៅឡើយនោះទេ មុខរបរជាជាងសំណង់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់មន្រ្តីជំនាញកោសល្យវិច័យមកពិនិត្យសពជនរងគ្រោះ។

 បើតាមសម្ដីរបស់ជាជាងសំណង់នៅក្បែរនោះបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើការដូចធម្មតាមួយសន្ទុះក្រោយមកខុសស្រាប់តែឃើញជនរងគ្រោះបានធ្លាក់ពីលើអាគារមកដល់ខាងក្រោមភ្លាមៗនោះក៏បាននាំគ្នារាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញ​កោសល្យវិច័យ​ ពិនិត្យផងដែរ។

 ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារបានធ្លាក់ពីលើជាន់ទី៤០ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្លាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print