ធ្លាក់យន្តហោះធុនតូចនៅប្រទេសកូឡុំប៊ី សម្លាប់មនុស្ស១០នាក់

ចែករំលែក៖

កាលពីថ្ងៃទី១០ ខែមករា អាជ្ញាធរប្រទេសកូឡុំប៊ី បានបញ្ជាក់ថា មនុស្ស១០នាក់បានស្លាប់ បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅតំបន់ភាគពាយ័ព្យនៃប្រទេសកាលពីប៉ុន្មានថ្ងៃមុន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះដែលដំណើរការដោយក្រុមហ៊ុន Pacifica Travel បានបាត់ខ្លួនកាលពីថ្ងៃទី ៨ ខែមករា ខណៈកំពុងធ្វើដំណើរពី Jurado ទៅកាន់ Medellin ហើយបានធ្លាក់នៅតំបន់ជនបទនៃទីក្រុង Urrao ក្នុងខេត្ត Antioquia ភាគពាយ័ព្យប្រទេសកូឡុំប៊ី។ នៅពេលកើតហេតុ មានអាកាសយានិក២នាក់ និងអ្នករួមដំណើរ៨នាក់ ប៉ុន្តែគ្មានអ្នកណាម្នាក់នៅរស់រានមានជីវិតឡើយ ។ អាកាសធាតុអាក្រក់បង្កការលំបាកក្នុងការទៅដល់កន្លែងយន្តហោះជួបគ្រោះថ្នាក់។
ក្រុមហ៊ុន Pacifica Travel បានសន្យាជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបានបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕ ដោយធីរីណា

...

រូបថត​: qdnd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print