លោក ជុំ កុសល ៖ គ្មានមេដឹកនាំនយោបាយណា ដែលខ្លួនកំពុងកាន់អំណាច គណបក្សខ្លួនកំពុងមានប្រជាប្រិយភាព មានការគាំទ្រពីប្រជាពលរដ្ឋច្រើន និងកំពុងទទួលជោគជ័យក្នុងការដឹកនាំប្រទេសទៅធ្វើរឿងឆោតល្ងង់ សម្លាប់អ្នកប្រឆាំងខ្លួន ដើម្បីការពារអំណាចនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ គ្មានមេដឹកនាំនយោបាយណា ដែលខ្លួនកំពុងកាន់អំណាច គណបក្សខ្លួនកំពុងមានប្រជាប្រិយភាព មានការគាំទ្រពីប្រជាពលរដ្ឋច្រើន និងកំពុងទទួលជោគជ័យក្នុងការដឹកនាំប្រទេសទៅធ្វើរឿងឆោតល្ងង់ សម្លាប់អ្នកប្រឆាំងខ្លួន ដើម្បីការពារអំណាចនោះទេ ។

លោកថា ៖ ក្នុងសង្គមប្រជាធិបតេយ្យសេរី ពហុបក្ស ប្រជាពលរដ្ឋគឺជាតុលាការយុត្តិធម៌ ជាកែវភ្នែកយុត្តិធម៌ និងជាអ្នកសម្រេចអំណាចជូនអ្នកនយោបាយដែលខ្លួនពេញចិត្តតាមរយ:គណបក្សដោយឆន្ទ:របស់ខ្លួន ។ នៅពេលខ្លួនទទួលបានអំណាចពីប្រជាពលរដ្ឋហើយ ប្រសិនបើទៅធ្វើអំពើមិនគប្បីណាមួយ អ្នកដែលមើលឃើញមុនគេគឺម្ចាស់ឆ្នោតនោះឯង ។ វិធីការពារអំណាចក្នុងបរិបទប្រជាធិបតេយ្យសេរី បក្សកាន់អំណាចគឺមានតែខិតខំធ្វើអំពើល្អ ដើម្បីយកចិត្តម្ចាស់ឆ្នោត ថ្នមសភាពការណ៍ និងប្រយ័ត្នប្រយ៉ែងក្នុងការប្រតិកម្មតបជាមួយអ្នកប្រឆាំងខ្លួន ។ ផ្ទុយទៅវិញ អ្នកប្រឆាំងទៅវិញទេ ដែលតែងតែរិះរកវិធីគ្រប់យ៉ាងដើម្បីបំផ្លាញគណបក្សកាន់អំណាច ជាពិសេសមេដឹកនាំ ។ ដើម្បីឈានទៅសម្រេចមហិច្ឆតារបស់គេ អ្នកប្រឆាំងបច្ចុប្បន្ននេះគេហ៊ានធ្វើគ្រប់យ៉ាងដោយមិនញញើតឡើយ ។
សូមបងប្អូនពិចារណាដោយនិងឈរលើសច្ចភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print