ធ្លាយវីដេអូខ្លីៗដែល សំប៉ូលីដា និយាយក្រោយប្តីវាយ

ចែករំលែក៖

ភ្នំពេញ៖  វីដេអូខ្លីៗចំនួន៣បន្តបន្ទាប់ទៀតត្រូវបានគេទម្លាយក្រោយពី ដំណឹងសំប៉ូលីដា រងរបួសបាក់ជើងបែកមុខមាត់។ វីដេអូខ្លីថ្មីនេះត្រូវបានតារាចម្រៀង និងអ្នកកំប្លែងសំ ប៉ូលីដាខ្លួនឯងបាននិយាយរៀបរាប់ទុក្ខវេទនាក្រោយពីរងការវាយធ្វើបាបពីសំណាក់ស្វាមីលោកស្វាយ ស៊ីសុថា ហៅខ្យាដំរី។

ខ្សែវីដេអូខ្លីនេះនឹងកាន់តែធ្វើឲ្យគេសង្វេកចិត្តអាណិតដល់តារាស្រីរូបនេះដែលរងកណ្តាប់ដៃមិនតិចលើកពីស្វាមីនាង ដែលពេលខ្លះនាងនៅសរសខ្ចី ទើបនឹងសម្រាលកូន២ថ្ងៃផងក៏ត្រូវរងទារុណកម្មពីស្វាមីដែរ។ ទោះជាយ៉ាងវីដេអូខ្លីនេះត្រូវបានគេដឹងថាថតក្នុងអំឡុងខែមីនាឆ្នាំ២០១៦មកម៉្លេះ ពោលគឺមុនពេលផ្ទុះរឿងប្តីវាយបាក់ជើង រហែកច្រមុះ និងជាំមុខមាត់កាលពីថ្មីៗនេះ។  សំ ប៉ូលីដា បញ្ជាក់ក្នុងវីដេអូខ្លីនេះថា ស្វាមីនាងតែងវាយធ្វើបាប នាងនៅពេលដែលចាញ់ល្បែង និងមានស្រីញីខាងក្រៅ។ នាងថ្លែងទាំងជាំមុខមាត់ បីកូនតូចនៅនឹងដៃតារាស្រីសម្តីបានរូបនេះលើកឡើងថា នាងចង់ឲ្យសមត្ថកិច្ចធ្វើការព្រមាន អប់រំប្តីរូបនេះដើម្បីឲ្យរៀងចាល។

គួរបញ្ជាក់ថា អ្នកនាង សំប៉ូលីដាបានបង្កើតឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលនឹងសម្តែងក្តីអាណិតគ្រប់គ្នាក្រោយពីនាងលើកឡើងថា បានដួលចៃដន្យរហូតបាក់កជើងខាងស្តាំ និងមានផ្នែកនៅមុខខ្លះទៀតជាំខ្មៅហើមភ្នែករបួសធ្ងន់មើលមុខស្ទើរតែមិនស្គាល់។ ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹងនាងលើកឡើងថា របួសដែលបាក់ករជើង និងជាំមុខជាំមាត់នេះគឺដោយសារតែស្វាមីនាងប្រើអំពើហិង្សាដោយប្រើដៃជើង និងបំពង់ទីបវាយទៅលើអ្នកនាង៕

IMG_9583 IMG_9582 IMG_9581ty (7)ty (3)ty (4)ty (2)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print