អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “ទំនាក់ទំនង ភាពជាដៃគូដែល ផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញ ទៅមកនិង ឈ្នះ-ឈ្នះ រវាងចិននិងអាហ្វ្រិក ត្រូវបានរំពឹងថានឹង ទទួលការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ ” “ចិនសន្យាថា នឹង គាំ ទ្រអាហ្វ្រិកបង្កើន កិច្ចកសាងសមត្ថភាព សន្តិសុខ” “ចិនប្រឆាំងនឹង ការជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុងរបស់ ប្រទេសអាហ្វ្រិក”។ល។ អំពីដំណើរ ទស្សនកិច្ចនៅ អាហ្វ្រិករបស់ លោក Wang Yi សមាជិកការិយាល័យ នយោបាយនៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត ចិននិងជា រដ្ឋមន្ត្រី ការបរទេសចិន ដែលបានបញ្ចប់ នៅថ្ងៃទី១១ខែមករា ប្រព័ន្ធសារព័ត៌មាន ក្នុងតំបន់ជាច្រើ ន បានវាយតម្លៃ ដូចពោលខាងលើ ។
គេហទំព័រ «CCFR China state-controlled media » អ្នកដែលស្គាល់ ច្បាស់គោលនយោបាយ ការទូតរបស់ចិន សុទ្ធតែដឹងថា ដំណើរ ទស្ស ន កិច្ចលើកដំបូង ជារៀងរាល់ឆ្នាំ របស់រដ្ឋមន្ត្រីការបរទេ ស ចិនសុទ្ធ តែនឹងជ្រើសរើស ប្រទេស អាហ្រ្វិក ប្រពៃណីនេះ បានបន្តវេន អស់រយៈពេល ៣៥ឆ្នាំហើយ ។ ឆ្នាំ២០២៥នេះ ជាខួបទី២ ៥ នៃការបង្កើត វេទិកាសហប្រតិបត្តិការ ចិន-អាហ្វ្រិក ហើយក៏ជា ឆ្នាំចាប់ផ្តើម នៃការអនុវត្តជា ក់ ស្តែងនូវសមិទ្ធផល នៃកិច្ចប្រជុំកំពូល ក្រុងប៉េកាំងដែរ ។ ក្រោមបរិបទ បែបនេះ រដ្ឋមន្ត្រីការបរទេស ចិនបានបំពេញ ទស្សនកិច្ច នៅប្រទេសចំនួន បួនគឺណាមីប៊ី កុងហ្គោ (Brazzaville) ឆាដ និងនីហ្សេរីយ៉ានៅ ដើមឆ្នាំនេះ វាមិនត្រឹមតែបាន អនុវត្តតាម “ ការណាត់គ្នា នៅដើមឆ្នាំថ្មី” រវាងចិននិង អាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏បាន ជំរុញ ការអនុវត្តជាក់ស្តែងនូវ សមិទ្ធផលនៃ កិច្ចប្រជុំកំពូលក្រុង ប៉េកាំងផងដែរ ។
គេហទំព័រ «CCFR China state-controlled media » មជ្ឈដ្ឋាន ខាងក្រៅបាន សង្កេតឃើញថា ឆ្លងតាមរយៈ ការផ្លាស់ប្តូរយ៉ាង ស៊ីជម្រៅ ភាគី ទាំងពីរចិននិងអាហ្វ្រិក បានគ្រោង “តារាងពេលវេលា” និង “ផែនទីបង្ហាញផ្លូវ” នៃការអភិវឌ្ឍ វេទិកា សហប្រតិបត្តិការ ចិន-អាហ្វ្រិក ក្នុងរយៈពេល បីឆ្នាំខាងមុខនេះ ។ ពេលជួប សន្ទនាជា មួយ រដ្ឋមន្ត្រីការបរទេសចិន អ្នកនយោបាយ សំខាន់ ៗរបស់ប្រទេស អាហ្វ្រិកទាំងបួន បាននាំ គ្នាកោតសរសើរចំពោះ ភាគីចិនដែលបាន គាំទ្រការអភិវឌ្ឍ របស់អាហ្វ្រិក ហើយលើកឡើង នូវការរំពឹងទុកថ្មី ចំពោះ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ឧទាហរណ៍ដូចជា ណាមីប៊ី បង្ហាញថា រីករាយបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយភាគី ចិនក្នុងវិស័យ ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងធនធាន ថាមពលជាដើម ។ ឆាដ ស្វាគមន៍ សហគ្រាសចិន កាន់តែច្រើន ទៅធ្វើការវិនិយោគ រំពឹងថានឹង ជំរុញឱ្យ កសិផលប្រ កប ដោយគុណភាព ខ្ពស់កាន់តែច្រើន ចូលក្នុង ទីផ្សារចិន ។ កុងហ្គោ (Brazzaville) ត្រូវ ដោះស្រាយជាបន្ទាន់នូវ បញ្ហាប្រឈមក្នុង វិស័យការកសាង ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងអគ្គិសនី កសិកម្មនិង ការធ្វើ ឧស្សាហូបនីយកម្ម ជាដើម ។ ប្រធានាធិបតី នីហ្សេរីយ៉ា បានតែងតាំងជា ពិសេសនូវ អគ្គលេខាធិការ ស្តីពីទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នីហ្សេរីយ៉ា -ចិន ដើម្បីទទួល បន្ទុក ការសម្របសម្រួល និងជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេស ចិន ។
គេហទំព័រ «CCFR China state-controlled media » បើមើលជាទូទៅ សន្តិសុខនិង ការអភិវឌ្ឍជា បញ្ហាដែល ប្រទេសអាហ្វ្រិក យកចិត្តទុ ក ដា ក់បំផុតនាពេល បច្ចុប្បន្ន ។ ក្នុង “សកម្មភាព ដៃគូធំ១០”ជាមួយ អាហ្វ្រិក របស់ភាគីចិ ន មា ន ចំនួន៦គឺពាក់ព័ន្ធ ដល់បញ្ហាអភិវឌ្ឍន៍ ។ ក្នុងអំឡុងពេល បំពេញទស្សនកិច្ច នៅអាហ្វ្រិក រដ្ឋម ន្ត្រីការបរទេសចិន បានថ្លែង ជា សំខាន់ដល់ កិច្ចសហប្រតិបត្តិការ ខាងសន្តិសុខនិង ការអភិ វឌ្ឍ ជាមួយអាហ្វ្រិក ម្តងទៀត ។ ឧទាហរណ៍ ដូចជា ភាគីចិនលើកឡើងថា នឹងគាំទ្រ យ៉ាងមុត មាំឱ្យជនជាតិ អាហ្វ្រិកដោះស្រាយ បញ្ហាអាហ្វ្រិក តាមទម្រង់អាហ្វ្រិក នឹងជួយ ប្រទេសអាហ្វ្រិក លុបបំបាត់ចោល កត្តាមិនសន្តិសុខ តាមរយៈសកម្មភាព ជាក់ស្តែង រីករាយធ្វើឱ្យ បន្ស៊ីគ្នា នូវឧត្តមភាព រៀងៗខ្លួនជាមួយ ប្រទេសពាក់ព័ន្ធ ត្រួសត្រាយ សក្តានុពលនៃ កិច្ចសហប្រតិបត្តិកា រក្នុងវិស័យថ្មីដូចជា ថាមពលស្អាត រ៉ែបៃតងនិង ហិរញ្ញវត្ថុជាដើម ដោយ ឥតឈប់ឈរ ដើ ម្បី ជួយអាហ្វ្រិក ដើរតាមផ្លូវ អភិវឌ្ឍន៍បៃតង និងកាបូនទាប ។
គេហទំព័រ «CCFR China state-controlled media » អាហ្វ្រិកមាន សុភាសិត មួយឃ្លាថា “អ្នកដែល ដើរតាមផ្លូវ ដូចគ្នា ទើបជា មិត្តភក្តិ៍ ដ៏ពិតប្រា កដ” ។ ក្នុងរយៈពេល២៥ឆ្នាំ កន្លងទៅនេះ ភាគីចិន បានជួយអាហ្វ្រិក សាងសង់ផ្លូវថ្នល់ ប្រវែង១ សែនគីឡូម៉ែត្រ ផ្លូវដែកជាង១ម៉ឺន គីឡូម៉ែត្រ ស្ពានជិតមួយ ពាន់និង កំពង់ផែជិត១រយ ដែ ល បានផ្តល់ ឱកាស ការងារជាច្រើន ដល់អាហ្វ្រិក និងផ្តល់ជំនួយគ្រប់ បែបយ៉ាងដល់ ប្រជាជន អាហ្វ្រិក ។ល។ ក្រោមការណែនាំ របស់ផែនការ គោលថ្មី កិច្ចសហប្រតិបត្តិការ រវាងចិននិង អា ហ្វ្រិកត្រូវបានរំពឹងថា នឹងបង្កើនល្បឿន ក្នុងឆ្នាំថ្មី ជំរុញឱ្យ កិច្ចប្រជុំ កំពូលក្រុ ងប៉េកាំងទទួ ល បាន “សមិទ្ធផល ក្នុង ដំណាក់កាលដំបូង” កាន់តែច្រើន ដើម្បីរួមចំណែកជា “កម្លាំងចិន -អាហ្វ្រិក”នៃ ប្រជាជនចំនួន ២ពាន់៨រយលាន នាក់ក្នុង ការ គាំពារសន្តិភាព និងការអភិវឌ្ឍ ពិភពលោក ៕
ដោយ ៖ សិលា