វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ចាប់ ពី ចូល រដូវរងាមក “ការពេញនិយម ខាង ទឹកកកនិងព្រិល” បាន កើន ឡើង ជាបន្តបន្ទាប់ ផលិតផល “ទឹកកកនិងព្រិល+” ស៊េរីថ្មីបានលេចឡើងនៅទូទាំងប្រទេស ដោយបាន បង្ហាញពី ទិដ្ឋភាពថ្មី ដ៏ រុងរឿង នៃការអភិវឌ្ឍ វិស័យ ទេសចរណ៍ នៅ រដូវរងា។ ទន្ទឹម នឹង គោលដៅ ដែល “ ជំរុញ ឱ្យ ប្រជាជន ចំនួន ៣០០លាន នាក់ ចូលរួម លេង កីឡា ទឹកកកនិងព្រិល ” ត្រូវ បាន សម្រេច ចាប់ ពី ឆ្នាំ ២០២៤ មក ការអភិវឌ្ឍ នៃឧស្សាហកម្ម ពាក់ព័ន្ធ កីឡា ទឹកកក និងព្រិល បាន លេចចេញ លក្ខណៈ ពិសេស ថ្មី និង ការ ប្រែប្រួល ថ្មី ។

គេហទំព័រ «CCFR China state-controlled media » ទិន្នន័យ នៃ ក្រសួង ឧស្សាហកម្ម និង ព័ត៌មានវិទ្យា ចិន បាន បង្ហាញថា ចំនួន ក្រុមហ៊ុន ពាក់ ព័ន្ធ នឹងបរិក្ខារទឹកកកនិងព្រិល បានកើនឡើងពីប្រហែល៣០០ នៅ ឆ្នាំ២០១៥ ដល់ប្រហែល៩០០ នៅ ឆ្នាំ២០២៣ ហើយប្រាក់ចំណូល ពី ការលក់ ក៏បានកើនឡើង ពី តិចជាង ៥ ប៊ីលានយាន់ ប្រាក់ ចិន នៅ ឆ្នាំ២០១៥ ដល់ប្រហែល២២ប៊ីលានយាន់ ប្រាក់ ចិន នៅ ឆ្នាំ២០២៣ ។
គេហទំព័រ «CCFR China state-controlled media » អ្នកជំនាញបាន លើកឡើងថា ប៉ុន្មាន ឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ច ទឹកកនិងព្រិល របស់ប្រទេស ចិន បន្តរក្សាបាននូវការអភិវឌ្ឍ យ៉ាងឆាប់រហ័សប្រកបដោយចីរភាព។នៅឆ្នាំ២០២៣ ទំហំ ទីផ្សារ ឧស្សាហកម្មទឹកកក និងព្រិល ចិន គឺ ៨៩០ប៊ីលានយាន់ ប្រាក់ ចិន តាម ការ ប៉ាន់ប្រមាណ នឹងលើសពី១ទ្រីលានយាន់ ប្រាក់ ចិន នៅឆ្នាំ២០២៥ ។សេដ្ឋកិច្ច ទឹកកនិងព្រិល បាន និង កំពុង ដើរតួនាទី កា់ន តែ សំខាន់ៗ ក្នុង ការ ជំរុញ អភិវឌ្ឍ ជនបទ ធ្វើ បរិវត្តកម្ម សេដ្ឋកិច្ចក្នុងតំបន់ និង សម្រេច បាន នូវ ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយ ចីរភាពនិង គុណភាព ខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print