ប្រទេសចិនដាក់បញ្ជូនរបាយការណ៍ចំនួនពីរចំពោះលេខាធិការដ្ឋាននៃ « អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ»

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន បានផ្សាយដំណឹងនៅពេលថ្មីៗនេះថា ដើម្បីអនុវត្ត នូវ « អនុសញ្ញា ក្របខ័ណ្ឌ អង្គការ សហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)» និង ការកំណត់ នៃ ការសម្រេចចិត្ត ពាក់ព័ន្ធ នៃ « កិច្ចព្រមព្រៀងប៉ារីស» នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសចិនបាន ដាក់ បញ្ជូន របាយការណ៍ការងារចំនួនពីរ ចំពោះលេខា ធិការដ្ឋាន នៃ «អនុសញ្ញា UNFCCC » តាមពេលកំណត់ ដោយឡែកគឺ «របាយការណ៍ តម្លាភាព ប្រចាំ ពីរឆ្នាំ ជា លើកទីមួយ ស្តីពី ការប្រែប្រួលអាកាសធាតុ នៅក្នុង សាធារណ រដ្ឋប្រជាមានិតចិន » និង« របាយការណ៍ បច្ចុប្បន្នភាព ប្រចាំ ពីរ ឆ្នាំ ជា លើកទីបួន ស្តីពី ការប្រែប្រួលអាកាសធាតុ នៅក្នុង សាធារណរដ្ឋប្រជាមានិតចិន » ។

គេហទំព័រ «CCFR China state-controlled media » របាយការណ៍ ទាំងពីរ នេះ បាន បង្ហាញ ដោយ គ្រប់ជ្រុង ជ្រោយ នូវ គោលនយោបាយ និង ប្រតិបត្តិការ ពាក់ព័ន្ធ ព្រមទាំង ដំណើរការ វិវឌ្ឍ និង ប្រសិទ្ធភាព របស់ ប្រទេស ចិន ក្នុង ការឆ្លើយតប នឹង ការប្រែប្រួល អាកាសធាតុ ដើម្បី បង្ហាញ ពី ការ រួម ចំណែក យ៉ាង សកម្ម របស់ ប្រទេសចិន ក្នុងនាមជា ប្រទេស ធំ ទំនួល ខុសត្រូវ ក្នុង ការគ្រប់គ្រង ការឆ្លើយតប ការប្រែប្រួល អាកាសធាតុ ពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » ខ្លឹមសារ នៃ របាយការណ៍ ការងារ ទាំងពីរនេះ មាន ដូចជា៖ តារាង បញ្ជី ឈ្មោះ នៃ ឧស្ម័ន បន្ទប់ កញ្ចក់ នៃ ប្រទេស ចិន , ដំណើរការ រួមចំណែក ដែល កំណត់ ដោយ ថ្នាក់ជាតិ ចិន, គោលនយោបាយ និង ប្រតិបត្តិការ កាត់បន្ថយ ការបំភាយ ឧស្ម័ន បន្ទប់កញ្ចក់ និង ប្រសិទ្ធភាព , ឥទ្ធិពល ប៉ះពាល់ និង ការ បស្សំខ្លួនទៅ នឹង ការប្រែប្រួល នៃ អាកាសធាតុ , តម្រូវការ នៃ ថវិកា បច្ចេកវិទ្យា និង ការកសាង សមត្ថភាព ព្រមទាំង វិធីសាស្ត្រ ដើម្បី ទទួល ការគាំទ្រ ក៏ដូចជា ព័ត៌មាន ជា មូលដ្ឋាន របស់ តំបន់ រដ្ឋបាល ពិសេស ហុងកុងនិងម៉ាកាវ ក្នុងការ ឆ្លើយតប នឹង ការប្រែប្រួល អាកាសធាតុ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print