ទំហំ នៃការ នាំចេញនាំចូលទំនិញ សរុបរបស់ចិន ឡើងដល់ ៤៣,៨៥ ទ្រីលាន យាន់ ប្រាក់ ចិន ក្នុងឆ្នាំ ២០២៤

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការិយាល័យ ព័ត៌មាននៃ ក្រុមប្រឹក្សា កិច្ចការ រដ្ឋចិន បានបើក ធ្វើ សន្និសីទ សារព័ត៌មាននៅ ព្រឹក ថ្ងៃ ទី១៣ ខែ មករា ។ យោងតាមអ្នកទទួល ខុសត្រូវ ពាក់ព័ន្ធ នៃ អគ្គ រដ្ឋបាល ជាតិ គយចិន បានបង្ហើប ឱ្យដឹងថា ទំហំ ពាណិជ្ជកម្ម នាំចេញនាំចូលទំនិញ សរុបរបស់ចិន ឡើងដល់ ៤៣,៨៥ ទ្រីលាន យាន់ ប្រាក់ ចិន ក្នុងឆ្នាំ ២០២៤ ដែល បាន បង្កើត កំណត់ត្រា ខ្ពស់ បំផុតក្នុង ប្រវត្តិសាស្ត្រ ក្នុងនោះ បរិមាណ សរុប កំណើន និងគុណភាព នៃ ពាណិជ្ជកម្មអន្តរជាតិសុទ្ធតែ បានកើនឡើងដោយឡែក ពីគ្នា ។

គេហទំព័រ «CCFR China state-controlled media » ដោយឡែក ទំហំនៃការនាំចេញមានចំនួន លើសពី ២៥ ទ្រីលានយាន់ ប្រាក់ ចិន ជាលើកដំបូង កើនឡើង៧,១% បើ ធៀប នឹង រយៈពេល ដូច គ្នា នាឆ្នាំ ២០២៤ ដោយរក្សាបាននូវកំណើន ក្នុង រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ដែលបង្ហាញពីកម្លាំង ប្រកួតប្រជែង ខ្លាំងបង្គួរ ។
គេហទំព័រ «CCFR China state-controlled media » ចំណែក ឯទំហំនៃការ នាំចូលមានចំនួន ១៨,៣៩ ទ្រីលានយាន់ប្រាក់ ចិន កើនឡើង ២,៣ %បើ ធៀប នឹង ឆ្នាំ ២០២៣ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print