កិច្ចសន្ទនា ខាង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាង ចិននិង អង់ គ្លេស លើក ទី ១១ ទទួល បាន លទ្ធផល ចំនួន ៦៩ចំណុច ដែល បាន បន្ថែម ភាព លេចធ្លោ ថ្មី សម្រាប់ កំណើន សេដ្ឋកិច្ច ពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ នាសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃ ទី ១៣ ខែ មករា ក្រសួង ការបរទេស ចិនបាន បើក ធ្វើ សន្និសីទ សារព័ត៌មាន ជា ប្រចាំ លោក Guo Jiakun អ្នក នាំ ពាក្យ ក្រសួង ការបរទេស ចិន បាន ថ្លែងថា ថ្ងៃ ទី ១១ ខែ មករា លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និង លោកស្រី Reeves រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុ អង់គ្លេស បាន ធ្វើ ជា សហអធិបតី ក្នុង កិច្ច សន្ទនា ខាង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាង ចិននិង អង់ គ្លេស លើក ទី ១១ ភាគី ទាំង ពីរ ទទួល បាន លទ្ធផល ដែល ផ្តល់ ផលប្រយោជន៍ ឈ្នះ-ឈ្នះចំនួន ៦៩ ចំណុច ។

គេហទំព័រ «CCFR China state-controlled media » ក្នុង កិច្ច សន្ទនាលើ ក នេះ ភាគី ទាំង ពីរ បាន សម្តែង ឆន្ទៈ រួម គ្នាប្រកាន់ ខ្ជាប់ ពហុភាគី និយម និង សកល ភាវូបនីយកម្មសេដ្ឋកិច្ច ខិត ខំ ប្រឹងប្រែង ក្នុង ការ គាំពារ តួនាទី ជា ស្នូល របស់ អង្គការ ពាណិជ្ជកម្ម ពិភពលោកនិង ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី ដែលមានបទប្បញ្ញត្តិ ជា មូល ដ្ឋាន និង កសាង សេដ្ឋកិច្ច ពិភពលោក បែបបើក ទូលាយ ។ ភាគី ទាំង ពីរ សម្គាល់ឃើញ ថា កិច្ច សហប្រតិបត្តិការ រវាង ចិននិង អង់ គ្លេស មានអំណោយផល ដល់ ការ អភិវឌ្ឍរវាង ប្រទេស ទាំង ពីរ ដូច្នេះនឹង រួម គ្នា គាំពារ សន្តិសុខ ស្ថិរភាព និង ភាព រលូន នៃ ខ្សែសង្វាក់ ផ្គត់ ផ្គង់និង ខ្សែសង្វាក់ ឧស្សាហកម្ម សកល ប្រឆាំង នឹង ទង្វើ ផ្តាច់ ខ្សែសង្វាក់ ជាមួយ ប្រទេស ចិន យល់ ព្រម ចំពោះ ការកាត់ បន្ថយឧបសគ្គវិនិយោគទៅ វិញ ទៅមក ដើម្បីជំរុញ បរិយាកាស អាជី វកម្ម បែបបើក ទូលាយ ដែល គ្មាន ការ រើស អើង ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print