អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៣ ខែមករា សន្និសីទ ថ្នាក់ជាតិស្តីពីការងារ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាចិនបានបើកធ្វើនៅទីក្រុង ប៉េកាំង ។ លោក Ding Xuexiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធាននៃគណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមជ្ឈិមចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។
គេហទំព័រ «CCFR China state-controlled media » លោក Ding Xuexiang បានថ្លែងថា សមាជបក្សកម្មុយនីស្តចិនលើកទី២០បានលើកឡើង យ៉ាងច្បាស់លាស់ស្តីពីការកសាងប្រទេសខ្លាំងខ្លាខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្នាំ ២០៣៥។លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទថ្នាក់ជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន និងចាត់ចែងការងារដ៏សំខាន់សម្រាប់ការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងយុគសម័យថ្មី និងដំណើរថ្មី។ យើងត្រូវយល់ដឹងឱ្យបានស៊ីជម្រៅអំពីសារៈសំខាន់នៃ “ឋានៈជាប្រមុខស្នូលនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រមុខស្នូលនៃបក្សទាំងមូលរបស់លោកនិងតួនាទីណែនាំរបស់លោក Xi Jinping ស្តីពីគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី” ពង្រឹង “មនសិការ៤គឺ នយោបាយ ស្ថានការណ៍ បក្សជាស្នូល និងស្មោះត្រង់នឹងបក្ស ” ពង្រឹង “ការការពារយ៉ាងដាច់ខាតនូវឋានៈស្នូលរបស់លោក Xi Jinping ក្នុងគណៈកម្មាធិការមជ្ឈិមបក្ស និងបក្សទាំងមូល ហើយការពារយ៉ាងដាច់ខាតនូវសិទ្ធិអំណាច និងការដឹកនាំប្រកបដោយការបង្រួបបង្រួមនៃគណៈកម្មាធិការមជ្ឈិមបក្ស ដែលតម្កល់ទុកលោក Xi Jinping ជាប្រមុខស្នូល។” ជំរុញយ៉ាងរឹងមាំនូវការកសាងប្រទេសខ្លាំងខ្លាខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីសម្រេចផែនការអភិវឌ្ឍតាមមួយជំហានម្តងៗ៕
ដោយ ៖ សិលា