លោកអធិការ​នគរបាល​ខណ្ឌ​ដូនពេញ​៖​ មានជនអគតិ​ ខិលខូចយករូប​ប្រូហ្វាលលោកលួចបង្កេីត​ គណនេយ្យហ្វេសប៊ុក ដើម្បីសរសេរវាយប្រហារ​ថ្នាក់ដឹកនាំ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ទៀង​ ច័ន្ទសារ​ អធិការនគរបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានបញ្ជាក់​តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា៖​ មានជនខិលខូចលួចយករូប​ប្រូហ្វាលលោក​ ទៅបង្កេីត​គណនេយ្យហ្វេសប៊ុក ដើម្បីសរសេរវាយប្រហារ​ និងស៊ែលទៅលេី​គណនេយ្យឈ្មោះ​ “ដំណឹងថ្មី”។

ជាក់ស្ដែង​នៅក្នុង​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ បានបញ្ជាក់ថា៖​ ខ្ញុំវរសេនីយ៍ឯក​ ទៀង​ ច័ន្ទសារ​ អធិការនគរបាលខណ្ឌដូនពេញ​ មានការសោកស្តាយយ៉ាងខ្លាំង​ នូវទង្វេីរបស់ជនអគតិ​ ខិលខូច​ ដែលបាន​បង្កេីត​ គណនេយ្យហ្វេសប៊ុក​ រួចដាក់ឈ្មោះខ្ញុំ​ (ទៀង​ ច័ន្ទសារ​ និងរូបថតខ្ញុំធ្វើជាប្រូហ្វាល)​ ដើម្បីសរសេរវាយប្រហារ​ និងធ្វេីការស៊ែលទៅលេី​គណនេយ្យឈ្មោះ​ ដំណឹងថ្មី ដែលទង្វើនេះជាទង្វេីអសីលធម៌​

បន្ថែម​ពីនេះ​ លោកអធិការ​ខណ្ឌរូបនេះ​ បានបញ្ជាក់បន្ថែមថា​ សូម​សម្តេច​ ទ្រង់​ ឯកឧត្តម​ អ្នកឧកញ៉ា​ លោកជំទាវ​ ​ និងមហាជន​ ដែលកំពុងប្រេីបណ្តាញសង្គមហ្វេស​ប៊ុក​ សូមកុំមានការភាន់ច្រឡំមកលេីរូបខ្ញុំ។

ដោយឡែក​ចំពោះមុខ​ លោកបានកំពុងចំណាត់ការ​តាមផ្លូវច្បាប់​ ដោយមិនលេីកលែង៕​ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print