ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
រំលឹកប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី អំពីសារព័ត៌មាន៖
១. អ្នកសាព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៍ ពីព្រោះគ្មានអ្នកណាអានព័ត៌មានផ្អូមទេ។
២. អ្នកសារព័ត៌មាន ត្រូវស្គាល់តួនាទីខ្លួន គឺមិនត្រូវធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផងនោះទេ និងកុំធ្វើការសន្និដ្ឋានបិទផ្លូវ។
៣. អ្នកសារព័ត៌មានត្រូវរៀនអំពីរបៀបសួរសំណួរ។
៤. សារព័ត៌មានល្អ បើមានការថ្លោះធ្លោយគឺត្រូវតែហ៊ានកែតម្រូវ។
៥. អ្នកសារព័ត៌មាន គឺកុំធ្វើការដោះដូរបំបិទព័ត៌មានជាមួយនឹងលុយកាក់។
៦. សូមបន្តពង្រឹងការបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន។ ចំណុចដែលខ្ញុំ (សម្តេច ហ៊ុន សែន) បានលើកឡើងទាំងអស់នេះ គឺខ្ញុំចង់បានសារព័ត៌មានយើងល្អ ពីព្រោះយើងនៅក្រោមដំបូលជាគ្រួសារតែមួយ។
៧. ខ្ញុំនិងភរិយាសូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ទទួលជោគជ័យក្នុងវិជ្ជាជីវៈ ដើម្បីចូលរួមអភិវឌ្ឍប្រទេសយើងឱ្យកាន់តែរីកចម្រើន៕
ដោយ ៖ (ស.ស.ស.ក)