លោក ឡុង រុក្ខា នៅពីក្រោយខ្នងជនជាប់ចោទជនជាតិវៀតណាម៥នាក់ចូលមក​ធ្វើអាជីវកម្មរ៉ែមាសអត់ច្បាប់នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្តរតនគិរីសម្រេចឃុំខ្លួនជនជាប់ចោទជាជនជាតិវៀតណាមចំនួន៥នាក់កន្លងទៅនេះ ពាក់ព័ន្ធការឆ្លងដែនចូលមកធ្វើអាជីវកម្មរ៉ែមាសនៅទឹកដីកម្ពុជា ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានគេទម្លាយថា តាមចម្លើយសារភាពពីជនជាប់ចោទ គឺឆ្លើយដាក់លោកឡុង រុក្ខា ប្រធាន នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាអ្នកផ្តល់ទីតាំង និងនៅពីក្រោយអាជីវកម្មរ៉ែមាសខុសច្បាប់របស់ជនជាតិវៀតណាមខាងលើនេះ ។

កន្លងទៅពេលសមត្ថកិច្ចចម្រុះចុះបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសរបស់ជនជាតិវៀតណាមទាំង៥នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បន្ទាប់ពីឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ក្នុងបទល្មើសជាក់ស្តែង និងចាប់យកវត្ថុតាងជាគ្រឿងសម្ភារធ្វើរ៉ែមាស ក៏ដូចជារថយន្តជាដើម ភ្លាមៗនោះ ត្រូវបានគេទម្លាយមកថា លោកឡុង រុក្ខា ពិតជាបានពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់របស់ជនជាតិវៀតណាម ក៏ដូចជាការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ និងពាក់ព័ន្ធផងដែរជាមួយនឹងកូនចៅឧកញ៉ាទ្រី ភាពមួយរូបទៀត ប៉ុន្តែជាលទ្ធផលនៃការស៊ើបអង្កេត គេពុំទាន់ដឹងថា ខាងស្ថាប័នតុលាការ ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ បើកការស៊ើបអង្កេត ត្រូវហៅលោកឡុង រុក្ខា ទៅសាកសួរឬមួយយ៉ាងណានោះទេ ។ ប៉ុន្តែមានមន្ត្រី និងអាជ្ញាធររិះគន់ថា លោកឡុង រុក្ខា បានជាប់ពាក់ព័ន្ធអំពើពុករលួយក្នុងតំណែងរបស់ខ្លួនយ៉ាងធ្ងន់ ទាំងករណីខ្លះត្រូវបានជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ និងអនុញ្ញាតឲ្យការចរាចរណ៍បទល្មើសព្រៃឈើ ទាំងឡានតូច ឡានធំ បន្ទាប់ពីករណីខ្លះត្រូវបានឆ្លងតាមច្រករបៀងជិតៗនោះ ។ គេកំពុងចាំមើលថា តើថ្នាក់លើ ក៏ដូចជាសាលាដំបូងខេត្តរតនគិរី នឹងមានវិធានការចំពោះជនដែលនៅពីក្រោយបទល្មើស ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នេះ ឬមួយយ៉ាងណា បន្ទាប់ពីជនជាប់ចោទ ជាជនជាតិវៀតណាម ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយនោះ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនជាប់ចោទជាជនជាតិវៀតណាមត្រូវបានដាក់ពន្ធនាគារបណ្តោះអាសន្នទាំងនោះរួមមានៈ ១ ឡេ វ៉ាន់គឿង ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតក្រុងថាញ់វៀន ខេត្តញ៉ៃវៀន  ២ ឈ្មោះ ឡា ដឹកតាំង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិជាង ឃុំទៀនញឹង ស្រុកឃាងទុន ខេត្តថាញ់ហ័រ ៣ ឈ្មោះ ង្វៀន ទន់ដឹក ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំហ័រជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន ៤ឈ្មោះ ចិន ម៉ីង៉ង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូហាយ ឃុំហ៊ីជីង ស្រុកដុងហ៊ី ខេត្តញ៉ៃវៀន និងទី៥ ឈ្មោះ វី ថាញ់ដាយ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថូនដាក់ថាញ់ ឃុំណាមទន់ ក្រុងណូ ខេត្តដាក់ណុង ។ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាង រួមមានម៉ាស៊ីនភ្លើងធំ១គ្រឿង ម៉ូទ័របូមទឹក២គ្រឿង រថយន្តឡង់គ្រីស័រ ស៊េរីចាស់១គ្រឿង និងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មរ៉ែមាសមួយចំនួនទៀត ។

ប្រភពគួរឲ្យជឿទុកចិត្តបានឲ្យដឹងថា ខាងឧកញ៉ាទ្រី ភាពអះអាងថា មិនមានពាក់ព័ន្ធជាមួយនឹងអាជីវកម្មរ៉ែមាសខុសច្បាប់របស់ជនជាតិវៀតណាមទាំង៥នាក់នោះទេ ។ ដោយឡែក លោកឡុង រុក្ខាបានច្រានចោលថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ ហើយទម្លាក់កំហុសនេះទៅខាងឧកញ៉ាទ្រី ភាព ដោយសារទីតាំងធ្វើអាជីវកម្ម និងស្នាក់នៅនោះ ស្ថិតនៅក្នុងទីតាំងឧកញ៉ាទ្រី ភាព ។ បើទោះជាមានការលើកឡើងបែបនេះក៏ដោយ មកទល់នឹងរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ពុំមានប្រភពច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា លោកឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាដាវ ឬភាគីឧកញ៉ាទ្រី ភាព ត្រូវបានតុលាការកោះហៅនៅឡើយទេ ។ ដូច្នេះ ដើម្បីឲ្យការស៊ើបអង្កេតអាចរកឲ្យឃើញនូវតម្រុយពិរុទ្ធភាព ក៏ដូចជាជនពាក់ព័ន្ធ និងសមគំនិត ក្នុងបទល្មើសនេះ គួរណាស់តែ សាលាដំបូងខេត្ត ក៏ដូចជានគរបាលយុត្តិធម៌ បើកការស៊ើបអង្កេតដោយឯងៗ ដើម្បីសុំគោលការណ៍ពីតំណាងអយ្យការ ឬចៅក្រមស៊ើបសួរនាំខ្លួនជនពាក់ព័ន្ធទៅតាមនីតិវិធី ៕

vth (3) vth (5) vth (1) vth (2) vth (4)

ដោយ៖ វុទ្ធ ឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print