ស្ត្រីមានជំងឺប្រចាំកាយម្នាក់រត់ចេញពីមន្ទីរពេទ្យមកចង កសម្លាប់ខ្លួននៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

ចែករំលែក៖

​    ភ្នំពេញ៖ ស្ត្រីមានជំងឺប្រចាំកាយម្នាក់បានរត់ចេញពីមន្ទីរពេទ្យតេជោសន្តិភាពហើយមក ចង កសម្លាប់ខ្លួននៅផ្ទះរបស់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០ នាទីរសៀលថ្ងៃទី១៥ខែមករា នៅផ្ទះលេខ ក ៨៦ ភូមិងអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ស្ត្រីរូបនោះឈ្មោះអែម សារ៉ាន​ អាយុ៤២ឆ្នាំមានទីលំនៅនៅផ្ទះកើតហេតុខាងលើ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា​ នៅ​មុនពេលកើតហេតុស្ត្រីរូបនោះបានចុះពីលើកង់បីហើយចូលទៅក្នុងផ្ទះ។ដោយបាត់យូរក៏បានទៅសួរនាំនិងនាំគ្នាឡើងទៅមើលឡៅតឿក៏ប្រទះឃើញចង ករសម្លាប់នឹងខ្សែភ្លើងដង្កៀបធ្វើសក់ជាប់ទៅនឹងផ្លានដំបូលផ្ទះ  ប្រភពបានបន្ដទៀតថាជនរងគ្រោះរូបនោះមានជំងឺប្រចាំកាយ(មហារីក)ជាច្រើនឆ្នាំមកហើយ។ ចំណែកស្រ្ដីខាងលើ បានសម្រាកព្យាបាលនៅពេទ្យតេជោសន្ដិភាព រយៈពេល៣ លុះនៅវេលាម៉ោងប្រមាណ ១១ ថ្ងៃត្រង់ជំងឺបានធ្វើទុក្ខកាន់តែខ្លាំងក្រោយមកក៏បានប្រាប់កូនស្រីដែលនៅកំដរថា ចេញទៅបន្ទប់ទឹករួចក៏រត់ចេញឡើងជិះកង់បីត្រឡប់មកផ្ទះចងកសម្លាប់ខ្លួននៅបន្ទប់ឡាវតឿតែម្ដង ។

បន្ទាប់មកក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍គោករការអោយចុះទៅពិត្យមើល និងបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ ។ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ហើយបានបញ្ជាក់ថាសពរងគ្រោះពិតជាធ្វើអត្តឃាតចង ក សម្លាប់ដោយខ្លួនឯងពិតប្រាកដមែនហើយក៏បានប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print