ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះបន្ទប់រោងជាងនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងយីហោ(ស៊ូវ ហ្គូដ ហ្គាម៉ិន )បណ្តាលអោយរងការខូចខាតសំភារៈមួយចំនួន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៤ ស្ថិតនៅក្នុងរោងចក្រកាត់ដេសំលៀកបំពាក់មួយកន្លែងយីហោ(ស៊ូវ ហ្គូដ ហ្គាម៉ិន )កក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ភ្លាមៗនោះអាជ្ញាធរ និងសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅអន្តរាគមន៍ពន្លត់ភ្លើង
ខណៈចេញទៅដល់កន្លែងកើតហេតុភាគីខាងរោងចក្របាន នាំគ្នាយកបំពុងពន្លត់អគ្គីភ័យជាច្រើនជួយបាញ់ពន្លត់ភ្លើងក៏រលត់អស់ទៅវិញ។
ហើអាជ្ញាធរ និងសមត្ថកិច្ចបានចេញអន្តរាគមន៍ និងមាន
រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ ភាគីខាងរោងចក្រមិនបានពឹងពាក់ខាងអាជ្ញាធរនិងសមត្ថកិច្ចជួយអន្តរាគមន៍នោះទេហើយខាងអាជ្ញាធរនិងសមត្ថកិច្ចបានបើករថយន្តពន្លត់អគ្គិភ័យចេញវិញអស់៕
ដោយ៖ ជ្រោយពេជ្រ