អ៊ីស្រាអែល និងក្រុមហាម៉ាស់ ឈានដល់បទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Mohammed នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា បានប្រកាសនៅទីក្រុងដូហា រាជ ធានីនៃប្រទេសកាតា នៅយប់ ថ្ងៃទី ១៥ ខែ មករា ថា អ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កា ហ្សា ។

គេហទំព័រ «CCFR China state-controlled media » លោក Mohammed បានថ្លែង នៅក្នុងសន្និសីទកាសែត នា យប់ ថ្ងៃដដែលនោះ ថា កិច្ច ខិតខំប្រឹងប្រែង រួម ក្នុង ការ ជួយ សម្របសម្រួលរបស់ កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ទទួលបាន ជោគជ័យ ហើយភាគី ប៉ះ ទង្គិច នានា នៃ តំបន់ ហ្កាហ្សា បានឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ និងការដោះ ដូរ ចំណាប់ ខ្មាំង ។ ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនឹងត្រូវ អនុវត្ត ពី ថ្ងៃទី ១៩ ខែមករានេះ តទៅ ។ ក្រុមហាម៉ាស់នឹង ដោះលែងចំណាប់ ខ្មាំង ចំនួន ៣៣ នាក់ដើម្បី ដោះដូរ ជាមួយ ចំណាប់ ខ្មាំង ប៉ាឡេស្ទីនដែល អ៊ីស្រអែល ឃុំខ្លួន ។
គេហទំព័រ «CCFR China state-controlled media » ព័ត៌មានលម្អិតនៃដំណាក់កាលទី ២ និងទី ៣ នៃកិច្ចព្រមព្រៀងនឹងត្រូវ ប្រកាសបន្ទាប់ពី បញ្ចប់ ដំណាក់កាលទី ១។
គេហទំព័រ «CCFR China state-controlled media » លោក Mohammed បានបន្ត ថា កិច្ចព្រមព្រៀងនេះគឺជា “ជំហានដ៏សំខាន់មួយដើម្បី ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print