អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាន ថ្លែង កាលពី ថ្ងៃទី ១៥ ខែ មករា ថា ក្នុង មួយរយៈពេល កន្លងទៅនេះ រដ្ឋាភិបាលរបស់ លោក Biden ប្រធានាធិបតី អាមេរិក បានប្រើពេល សេសសល់ បន្តិច បន្តួច ក្នុង អាណត្តិ ដើម្បីដាក់ចេញវិធាការ រឹតបន្តឹងចំពោះ ការ ធ្វើ ពាណិជ្ជកម្មជាមួយ ចិនជា បន្តបន្ទាប់ ដោយផ្អែកលើអ្វី ដែលហៅថាសន្តិសុខជាតិ ក្នុងនោះ រួមទាំង ការ បង្កើន ការ រឹតបន្តឹងចំពោះ ការនាំចេញឧបករណ៍ពាក់កណ្តាលចម្លងមកកាន់ប្រទេសចិន ការ ដាក់កំហិត លើការ ប្រើ ប្រាស់ គ្រឿង ទន់ និងគ្រឿង រឹងរបស់រថយន្តផលិត ដោយ ប្រទេស ចិន ដែលអាច តភ្ជាប់បណ្តាញ អ៊ីធើណែត និងរថយន្ត ទាំងមូលរបស់ ចិន ដែល លក់ នៅក្នុង ដែន អាមេរិក ហើយចាប់ដំណើរ ការ នូវ ការត្រួតពិនិត្យ ផ្នែកសន្តិសុខព័ត៌មានវិទ្យា និងសេវា ប្រព័ន្ធយន្តហោះ គ្មាន មនុស្ស បើក របស់ ចិននិងប្រទេស ផ្សេង ទៀត ក៏ ដូចជា ដាក់ទណ្ឌកម្មចំពោះ ក្រុមហ៊ុន ចិនមួយចំនួន។ លើសពីនេះ អង្គភាពរបស់ចិនជាច្រើនត្រូវបានដាក់ បញ្ចូល ក្នុង បញ្ជីឈ្មោះ “ទីផ្សារចរិត អាក្រក់ ” ។ ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និង ប្រឆាំងជា ដាច់ខាតចំពោះរឿងនេះ ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានបន្ត ថា រដ្ឋាភិបាលរបស់ លោក Biden និយាយ ផ្សេង ធ្វើ ផ្សឹង ការ ដាក់ ទណ្ឌកម្ម ទប់ស្កាត់ និងការគាបសង្កត់ចំពោះប្រទេស ចិន មិនអាចរារាំង ការរីកចម្រើន របស់ប្រទេសចិនបានឡើយ វាបាន ត្រឹម តែ នឹង ជំរុញ ឱ្យ ប្រជាជន ចិន បង្កើន ជំនឿ ចិត្ត និងខិតខំប្រឹងប្រែង ពង្រឹង សមត្ថភាពខ្លួន ឯង ឱ្យ កាន់តែ ខ្លាំងខ្លា ដោយផ្អែកលើនវានុវត្តន៍ផ្នែក បច្ចេកវិទ្យា ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិននឹងចាត់វិធានការតបតវិញ ដើម្បីគាំ ពារ យ៉ាងមុតមាំ នូវ អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ៕
ដោយ ៖ សិលា