ការចោទប្រកាន់លើក្រុមក្មេងទំនើងចំនួន ០៨ នាក់ មានរហ័ស្សនាម ក្រុមធូបមូស (T.M) និងក្រុមG.K

ចែករំលែក៖

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង ៣០ នាទីយប់ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានក្រុមក្មេងទំនើង០២ក្រុម មានឈ្មោះ ក្រុមធូបមូស (T.M) និង ក្រុម G.K មានគ្នាសរុបចំនួនប្រហែល ១៥ នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដាវកែច្នៃ បានធ្វើសកម្មភាពកាប់ជនរងគ្រោះ ចំនួន ០២ នាក់ តែជនរងគ្រោះបានរត់គេចខ្លួនទាន់ ទើបក្រុមក្មេងទំនើងខាងលើបានកាប់ទៅលើម៉ូតូចំនួន ០២គ្រឿង ១.ម៉ាក SUZUKI NEX ពាក់ផ្លាកលេខ តាកែវ 1AD-0143 បែកបាក់ និងខូចខាតក្បាំងខាងស្តាំ អាវខាងស្តាំ បែកកុងទ័រ បែកចង្កៀង ខាងមុខ និងបែកស្តុបខាងក្រោយ ២.ម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០២៥ មិនចាំផ្អាកលេខ បែកបាក់ និងខូចខាត ក្បាំងខាងស្តាំ បែកស្តុបខាងក្រោយ បែកផ្អាកជ័រតួខាងមុខ និងដាច់កន្ទុយផ្អាកលេខ។ រួចក្រុមក្មេងទំនើង ខាងលើក៏បានលើក យកម៉ូតូម៉ាក SUZUKI NEX ពាក់ផ្លាកលេខ តាកែវ 1AD-0143 អូសចេញពីកន្លែងកើតហេតុ យកទៅ ទុកចោលនៅក្បែរ ក្លោងទ្វារវត្តព្រៃស្ពឺ ចម្ងាយប្រហែល៣០០ម៉ែត្រ ព្រមទាំងបានកាប់ទៅលើម៉ូតូនោះបន្ថែម និងយកផ្អាកលេខ ម៉ូតូនោះយកទៅ គប់ចោលក្នុងប្រឡាយទឹក រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ជាបន្តបន្ទាប់ ១.ឈ្មោះ សាំ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ វណ្ណា សុខផែណារិទ្ឋ ហៅ ទូរ ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ កែ ហេងឡេង ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ កប ភ័ណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោះ ឆែម ខេមរៈ ហៅ ទុយ ភេទប្រុស អាយុ១៨ឆ្នាំ ៦.ឈ្មោះ ប៉ុន វីន ភេទប្រុស អាយុ១៨ឆ្នាំ ៧.ឈ្មោះ តឿ គីមឆាយ ហៅ ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ និង៨.ឈ្មោះ ឈត់ វ៉ារីន ភេទប្រុស អាយុ ១៧ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៨ នាក់ និងបក្ខពួក ពីបទ លួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិស្រែជំរៅសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print