Amad Diallo រកបានគ្រាប់បាល់ Hat-trick ជួយ Man Utd យកបាន៣ពិន្ទុពី Southampton

ចែករំលែក៖

កីឡាករ Amad Diallo បានស៊ុតបាល់បញ្ចូលទី៣គ្រាប់នៅចុងម៉ោងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលក្រុមម្ចាស់ផ្ទះ Manchester United បានប្រែក្លាយពីការបរាជ័យប៉ុន្មានប្រកួតកន្លងទៅ ទៅកជ័យជម្នះលើក្រុម Southampton នៅកីឡដ្ឋាន Old Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មករានេះ។

Man United បានឆ្ពោះទៅរកការបរាជ័យក្នុងផ្ទះក្នុងក្របខ័ណ្ឌកំពូលជាលើកទី៤ជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៣០ ខណៈដែលពួកគេបានព្យាយាមយ៉ាងខ្លាំងដើម្បីយកឈ្នះក្រុម Southampton ដែលបានឈ្នះតែម្តងគត់ពេញមួយរដូវកាល ហើយបានរងបរាជ័យក្នុងផ្ទះ ៥-០ ក្រោមស្នាដៃក្រុម Brentford នៅលើទឹកដីចុងក្រោយការប្រកួតក្នុងលីក។

ខ្សែប្រយុទ្ធវ័យក្មេង Amad Diallo មួយសប្តាហ៍បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំកន្លះបានបង្ហាញទម្រង់លេងយ៉ាងល្អរហូតដល់រកបាន៣គ្រាប់ម្នាក់ឯង។ កីឡាករសញ្ជាតិកូតឌីវ័ររូបនេះបានផ្លាស់ប្តូរតួនាទីជាខ្សែប្រយុទ្ធស្លាបដោយរយៈពេលជាង១០នាទីកីឡាកររូបនេះរកបានគ្រាប់បាល់នៅចុងម៉ោង។

ការប្រកួតនៅតង់ទី១ ក្រុមភ្ញៀវ Southampton បាននាមុខ១គ្រាប់នៅនាទីទី៤២ ពីការភ្លាត់ស្នៀតចូលទីខ្លួនឯងពីសំណាក់កីឡាករ Manuel Ugarte ដែលការនាំមុខនេះបានបន្តរហូតដល់ចប់តង់ទី១។

ចូលដល់ការប្រកួតតង់ទី២ United បានព្យាយាមដាក់សម្ពាធរហូតដល់ចុងតង់ទី២ Diallo បានស៊ុតបាល់បញ្ចូលទី១គ្រាប់តាមស្មើនៅនាទីទី៨២។ ចូលដល់ម៉ោងបន្ថែមកីឡាកររូបបានបន្ថែមគ្រាប់បាល់២គ្រាប់ទៀតនៅនាទីទី៩០ និងនាទីទី៩០+៤ ដែលជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមបិសាចក្រហមក្នុងសប្តាហ៍ទី២១នេះ។

...

ជ័យជម្នះនេះបានធ្វើឲ្យ Man Utd ហក់ឡើងមកឈរលេខ១២វិញ មាន២៦ពិន្ទុក្នុង២១ប្រកួត ខណៈដែល Southampton បន្តឈរបាតតារាងមានតែ៦ពិន្ទុប៉ុណ្ណោះ និងចាញ់ក្រុមដែលឈរក្នុងតំបន់សុវត្ថិភាព១០ពិន្ទុ ៕ (រូបភាព៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print