អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៦ ខែមករា នៅពេលដែលជួបសន្ទនាជាមួយប្រេសិតនៃបណ្តាប្រទេសអាស៊ានទាំង ១០ ប្រចាំនៅចិននៅទីក្រុងប៉េកាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីខាងការអនុវត្តច្បាប់និងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ាន ។
គេហទំព័រ «CCFR China state-controlled media » សំដៅបង្ក បរិយាកាស ប្រកបដោយសុវត្ថិភាព សម្រាប់ ប្រជាជន គ្រប់ ប្រទេស ក្នុង ការ ទៅមករកគ្នា និង គាំពារ សណ្តាប់ធ្នាប់ដ៏ល្អប្រសើរនៃការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ រវាង ប្រទេស ជិតខាង៕
...
ដោយ ៖ សិលា