អ្នកនាំពាក្យក្រសួងសាធារណការ ៖ បញ្ជាក់ត្រួសៗពីផ្លូវឆ្ពោះទៅកាន់ស្រុករមាសហែក

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ នាពេលបច្ចុប្បន្ននេះ ខ្សែផ្លូវបែកចេញពីផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ឆ្ពោះទៅស្រុករមាសហែក និងឆ្ពោះទៅផ្លូវជាតិលេខ៨ មានចំនួន២ខ្សែ គឺផ្លូវជាតិលេខ១៣ (បុកចំទៅរួមស្រុករមាសហែក)បច្ចុប្បន្នជាផ្លូវក្រាលកៅស៊ូ DBST ប្រវែង៥៨,៥០០គ.ម ស្ថាបនាចប់រួចរាល់នៅឆ្នាំ២០១៩ និងផ្លូវខេត្តលេខ៣១៥។

ផ្លូវខេត្តលេខ៣១៥ មានប្រវែងសរុប ៦១,៧៦គ.ម ស្ថិតក្នុងខេត្តស្វាយរៀង ប្រវែងសរុប ៥៦,៦០ គ.ម បំបែកចេញពីផ្លូវជាតិលេខ១ ចាប់ពីគ.ម០០+០០០ ដល់គ.ម៥៦+៦០០ និងស្ថិតក្នុងខេត្តព្រៃវែង មានប្រវែងសរុប ៥,១៦គ.ម ចាប់ពីគ.ម៥៦+៦០០ ដល់គ.ម៦១+៧៦០ (ផ្លូវជាតិលេខ៨) ។
បច្ចុប្បន្ននេះផ្លូវខេត្តលេខ៣១៥ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានប្រវែងសរុប ២១,២០០គ.ម ចាប់ពីគ.ម០០+០០០ ដល់គ.ម២១+២០០ ចាប់ពីភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដល់ភូមិអូរស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផ្លូវប្រភេទក្រាលដីល្បាយថ្ម មានប្រវែង ៤០,៥៦គ.ម ចាប់ពីគ.ម២១+២០០ ដល់ គ.ម៥៦+៦៧៥ ចាប់ពីភូមិអូរស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដល់ភូមិកំចាយមារត្បូង ឃុំក្រញ៉ូង ស្រុកចំចាយមារ ខេត្តព្រវែង។
ឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀងទទួលបានគម្រោងស្ថាបនាផ្លូវបន្តក្រាលកៅស៊ូDBST ប្រវែង ៣,១៥០គ.ម ទទឹង ៨ម៉ែត្រ ចាប់ពីគ.ម២១+២០០ ដល់គ.ម២៤+៣៥០ ចាប់ពីភូមិអូរស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ដល់ភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ អនុវត្តដោយនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ធ្វើការជួសជុលក្រាលកៅស៊ូDBST ប្រវែង ៥គ.ម ទទឹង ៨ម៉ែត្រ ចាប់ពីគ.ម ៣៤+៦០០ ដល់គ.ម៣៩+៦០០ ចាប់ពីភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ដល់ភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
ទន្ទឹងនោះ កំណាត់ជាង៥គ.ម ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នៅឆ្នាំ២០២៥ ទទួលបានការជួសជុលក្រាលកៅស៊ូDBST ប្រវែង ៤,៥គ.ម អនុវត្តដោយនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ។
គួរបញ្ជាក់ថា ខ្សែផ្លូវដែលនៅសល់ជិត៣០គ.ម ទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែងនឹងដាក់ចូលក្នុងគម្រោងផែនការវិយោគបីឆ្នាំរកិល៕ សូមអរគុណ

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print