អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅល្ងាចថ្ងៃទី ១៥ខែមករា ពេលថ្លែងសុន្ទរកថាលាចេញពីមុខតំណែងនៅសេតវិមាន លោកBiden ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិក “កំពុងក្លាយជាអប្បជនាធិបតេយ្យដែលមានទ្រព្យសម្បត្តិជ្រុល អំណាចជ្រុល និងឥទ្ធិពលជ្រុល” ។
គេហទំព័រ «CCFR China state-controlled media » លោក Biden ថ្លែងបន្តថា ព័ត៌មានមិនពិត និងបំភាន់ដ៏ច្រើនកំពុងគ្របដណ្ដប់លើប្រជាជនអាមេរិក វាបានជំរុញដល់ការរំលោភអំណាច។ ការប្រមូលផ្តុំបច្ចេកទេស និងការងើបឡើងថ្មីនៃឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏អាចនាំមកនូវគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកផងដែរ។ គេហទំព័រ «CCFR China state-controlled media » លើសពីនេះ លោកបន្តថា ត្រូវធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ប្រធានាធិបតីណាដែលប្រព្រឹត្តបទល្មើសក្នុងអំឡុងពេលកាន់អំណាចមិនត្រូវរួចផុតពីទំនួលខុសត្រូវទេ៕
ដោយ ៖ សិលា