មនុស្ស២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះម៉ីនតោន

ចែករំលែក៖

 ខេត្តបាត់ដំបងៈមនុស្ស២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះម៉ីនសល់ពីរសម័យសង្គ្រាមនៅវេលាម៉ោង៣និង៣៣នាទីថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ត្រង់ចំនុចភូមិកូនភ្នុំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 សេចក្ដីរាយការបញ្ជាក់ថាៈ មុនកើតហេតុបុរសខាងលើបានបើករថយន្តកែច្នៃចូលទៅដឹកដំឡូងម៉ីដែលបានដករួចបានគ ទុកនៅក្នុងចំការដែលពួកគាត់ធ្លាប់កាប់គាស់រុករានភ្ធួរធ្វើរាលឆ្នាំ តែអកុសល់បានជាន់ម៉ីនតោនសលពីរសម័យសង្គ្រាមបណ្ដាលឲ្យផ្ទុះឲ្យរងរបួសធ្ងន់ស្រាល២នាក់។

 អ្នករងរបួសខាងលើមាន  ឈ្មោះ ថៃ សឿនអាយុ ៤២ រស់ជា អ្នកបើកបរនៅភូមិកូនភ្នំ ខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូនខេត្តបាត់ដំបង រងរបួសធ្ងន់ដាច់ករជើងទាំងពីរចំណែកឯម្នាក់ទៀតដែលនៅជិះខាងក្រោយរថយន្តត្រូវរងរបួសដៃស្រាលត្រូវអ្នកទាំង២ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដោយឡែកបុរសឈ្មោះ ថៃ សឿន ដែលរងរបួសធ្ងន់ធ្ងរបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ដោយឡែកនៅកន្លែងកើតហេតុរថយន្តកែច្នៃរងការខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុគេឃើញមន្ត្រីជំនាញ ចុះទៅពិនិត្យនិងធ្វើកំណតុហេតុ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print