ក្នុងដំណាក់កាលទី១ អ្នកទោសប៉ាឡេស្ទីន ៧៣៧នាក់ ត្រូវបានដោះលែង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រសួងយុត្តិធម៌អ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៨ ខែមករា ថា អ្នកទោសនិងអ្នកកំពុងជាប់ឃុំជាជនជាតិប៉ាឡេស្ទីន ៧៣៧នាក់ នឹងត្រូវបានដោះលែងក្រោមក្របខ័ណ្ឌ នៃដំណាក់កាលទី១ នៃបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលត្រូវបានគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលអនុម័ត។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងយុត្តិធម៌អ៉ីស្រាអែលបានបញ្ជាក់ទៀតថារដ្ឋាភិបាលបានអនុម័តដោះលែងអ្នកទោស និងអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល ៧៣៧នាក់ ដើម្បីដោះដូរជាមួយចំណាប់ខ្មាំងជាជនជាតិអ៉ីស្រាអែល។
ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានបោះឆ្នោតអនុម័តហើយលើបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍ទី១៨ ខែមករា ដោយបិទបញ្ចប់ភាពមិនច្បាស់លាស់ប៉ុន្មានថ្ងៃមកនេះថា តើបទឈប់បាញ់អាចនឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ ដែរឬក៏យ៉ាងណា។
បទឈប់បាញ់ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៩ ខែមករា ត្រូវបានរំពឹងថា នឹងបញ្ឈប់ការវាយប្រយុទ្ធគ្នា រួមទាំងការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ បទឈប់បាញ់នៅក្នុងដំណាក់កាលទី១នេះ ក៏នឹងសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំង៣៣នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សាផងដែរ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕ ដោយធីរីណា

រូប​ថត​: CAO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print