Breaking News ៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ! ឃាតក សម្លាប់ស្ត្រី វ័យក្មេងម្នាក់នៅអូតែល «ហូម ឈីក»

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ពាក់ព័ន្ធ ករណី ឃាតកម្ម លេី ស្ត្រី វ័យ ក្មេង ម្នាក់ នៅ ខុនដូ ក្នុង ខណ្ឌ បឹងកេងកង ត្រូវ បាន សមត្ថកិច្ច នគរបាល ខណ្ឌ បឹងកេងកង   និង មន្រ្ដី ជំនាញ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ សហការ ជាមួយ នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ និង ស្នងការដ្ឋាន នគរបាល ខេត្ត កណ្តាល ស្រាវជ្រាវ ឃាត់ខ្លួន បានហើយ ។

សមត្ថកិច្ចឱ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ Lee Tai Sik ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ កូរ៉េ ខាងត្បូង ។  

សមត្ថកិច្ចកំពុង សាកសួរ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់កាត់តាមច្បាប់ ។

សូមបញ្ជាក់ថា ៖ មានករណីស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។ 

ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៦នឹង ១០នាទីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ភ្លាមៗនោះ ! កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងកម្លាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ។

ចំពោះព័ត៌មានលម្អិត ចាំបន្តផ្សព្វផ្សាយជូននៅពេលក្រោយ បើសិនមានរបាយការណ៍ផ្លូវការពីសមត្ថកិច្ច តើសម្លាប់ដោយសារមូលហេតុអី ៕ 

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print