គណៈបញ្ជាការ ឯកភាព សង្កាត់ឃ្មួញ បានដឹកនាំកម្លាំងប៉ុស្តិ៍ឃ្មួញ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ

ចែករំលែក៖

ភ្នំពេញ÷ លោក វរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខេមករា ឆ្នាំ២០២៥នេះថា, គណៈបញ្ជាការ ឯកភាព សង្កាត់ឃ្មួញ បានដឹកនាំកម្លាំងប៉ុស្តិ៍ឃ្មួញ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅមូលដ្ឋានភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកនាយប៉ុស្តិ៍នគរបាលឃ្មួញ បានបន្តឲ្យដឹងទៀតថា,ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ឲ្យកម្លាំងប៉ុស្តិ៍ទាំង៦ត្រូវចុះធ្វើរដ្ឋបាលជាប្រចាំតាមបន្ទប់ជួលដែលបងប្អូនបានស្នាក់នៅដើម្បីបានដឹងពីសភាពការណ៍ផ្សេងៗនឹងបទល្មើសនានាពីបងប្អូនប្រជាពលរដ្ឋនឹងសុខទុក្ខពីការរស់របស់ពួកគាត់ លោកបន្តថា,ហើយបើមានបទល្មើសគឺកម្លាំងរបស់យើងអាចបង្ក្រាបបានទាន់ពេលវេលា។

...

លោកនាយប៉ុស្តិ៍នគរបាលឃ្មួញបានបញ្ជាក់បន្ថែមទៀតថា,ការចុះធ្វើរដ្ឋបាលនេះគឺនៅ
ថ្ងៃអាទិត្យ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី តាមខ្នងផ្ទះ នៅមូលដ្ឋានភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហើយ បានចំនួន ០១ខ្នងផ្ទះ មាន២៥បន្ទប់ជួល មនុស្សស្នាក់ ២៥គ្រួសារ មនុស្សរុបចំនួន ៨២នាក់ ស្រី៤៥នាក់ អាយុ១៨ឆ្នាំឡើង៧៤នាក់ ស្រី៤០នាក់ ក្នុងនោះដែរលោកនាយប៉ុស្តិ៍ក៏បានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងបញ្ហាផ្សេងៗ និងបានសហការផ្សព្វផ្សាយអប់រំ ឬសហកាធ្វើវេទិការ ផ្ស្វពផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិងគ្រប់អាយុ១៥ឆ្នាំអញ្ជើញមកថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានចំនួន ០១លើក មានមនុស្ស ឬសិស្សចួលរួម ចំនួន៣៥នាក់ ស្រីចំនួន១៩នាក់។ លោកថាបើបងប្អូនបានដឹងឬបានឃើញពីសកម្មភាពក្មេងទំនើង ឬគ្រឿងញៀនសូមជួយរាយការណ៍សមត្ថកិច្ចឲ្យបានលឿនងាយស្រួលកម្លាំងរបស់លោកចុះបង្ក្រាបសូមអរគុណ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print