មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់​ ដោយសារ​ការបើកបរ​ល្មើសល្បឿន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដោយ​សារការបើកបរ​ល្មើសល្បឿន​ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃទី២០ មករាម្សិលមិញនេះ​ និងកើតឡើងចំនួន ៧លើក។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៧លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី១នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ៣នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៧លើក (ស្លាប់ ៤នាក់, របួសធ្ងន់៣នាក់, របួសស្រាល៥នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print