អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៩ខែមករា តាមម៉ោងតំបន់ភាគខាងលិចអាមេរិក ក្រុមហ៊ុនTikTokបានចេញផ្សាយសេចក្តីថ្លែងការណ៍តាមបណ្តាញទំនាក់ទំនងសង្គមថា ក្រុមហ៊ុននេះបានមូលមតិជាឯកច្ឆន្ទជាមួយប្រតិបត្តិករផ្តល់សេវាកម្មតាមបណ្តាញអ៊ីនធើណេត ហើយកំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មពាក់ព័ន្ធ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់មក កម្មវិធីTikTokនឹងអាចប្រើប្រាស់ជាប្រក្រតីឡើងវិញ ហើយវេបសាយTikTok ក៏អាចប្រើប្រាស់ជាប្រក្រតីឡើងវិញផងដែរ។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនTikTokបានលើកឡើងថា នឹងសហការជាមួយលោកត្រាំ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងសម្រាប់ការប្រើប្រាស់កម្មវិធីTikTokនៅសហរដ្ឋអាមេរិក ៕
...
ដោយ ៖ សិលា