សម្ដេចធិបតី៖ រយៈពេល ២៦ ឆ្នាំកន្លងមកនេះ ក្រោយមានសន្តិភាពពេញបរិបូរយើងបានប្រែក្លាយតំបន់ព្រៃ តំបន់ប្រឈមនឹង សង្គ្រាមទៅជាភូមិ ទៅជាតំបន់ អភិវឌ្ឍន៍ដែលមានការរីកចម្រើនជាលំដាប់

ចែករំលែក៖

ខេត្តពោធិសាត់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៥នេះថា៖ ប្រទេសជាតិយើង ក្រោយមានសន្តិភាពពេញបរិបូរចាប់ពីចុង ឆ្នាំ១៩៩៨ មក ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ យើងបានប្រែក្លាយតំបន់ព្រៃ តំបន់ប្រឈមនឹង សង្គ្រាមទៅជាភូមិដែលមានមនុស្សរស់នៅ ក្រោយមកភូមិនោះបានប្រែក្លាយបន្តិចម្ដងៗទៅជាតំបន់ អភិវឌ្ឍន៍ដែលមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។​

សម្ដេចធិបតី បានថ្លែងយ៉ាងដូច្នេះថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺរាជ រដ្ឋាភិបាលគ្រប់អាណត្តិតែងផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ។ ការថ្លែងបែបនេះ​របស់​សម្ដេចធិបតី​ នាឱកាស​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សម្តេច​នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​បញ្ជាក់ថា ការយកចិត្តទុកជាសំខាន់ចំពោះអតីត យុទ្ធជនគឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ ចំណុចជាប្រចាំ ក្នុងនោះទី១ គឺជីវភាពរបស់អតីតយុទ្ធ ជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ច ជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីត យុទ្ធជនជារៀងរាល់ឆ្នាំ។

...

សម្តេចធិបតី បានថ្លែងបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរតម្លើងប្រាក់ឧបត្ថម្ភជាប់ជានិច្ចដល់អតីតយុទ្ធជន និងអតីតកងកម្លាំង ទោះជាតិចឬច្រើនក្តី ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print