ភ្នំពេញ៖ សពយុវជនម្នាក់ត្រូវបានគេប្រទះឃេីញអណ្តែតក្នុងស្រះវត្តជម្ពូវ័នបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ដ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះប៉ិន ជីងប៉ាវ ភេទប្រុសអាយុ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីម្តាយជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុកាលពីថ្ងៃទី១៨ ខែមករា កូនប្រុសរបស់គាត់បានសុំទៅស្រោចទឹកនៅវត្តជម្ពូវ័ន តាំងពីពេលនោះមកមិនឃេីញកូនប្រុសរបស់គាត់ត្រឡប់ទៅផ្ទះវិញ ទេីបនាំគ្នាដេីររកគ្រប់ទីកន្លែងនៅតែមិនឃេីញ រហូតមកដល់ព្រឹកថ្ងៃកេីតហេតុស្រាប់តែមានគេប្រទះឃេីញសពអណ្តែតក្នុងវត្តជម្ពូវ័នបាត់ទៅហេីយ។
ម្តាយជនរងគ្រោះបង្ហេីបទៀតថា កូនប្រុសរបស់គាត់មានជំងឺផ្លូវចិត្តដោយលេបថ្នាំនៅពេទ្យរ៉ុស្សីជាច្រេីនឆ្នាំមកហេីយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ