សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីរាជរដ្ឋាភិបាលបញ្ជូន «ជនដៃដល់បាញ់សម្លាប់ លឹម គឹមយ៉ា» ត្រឡប់ទៅប្រទេសថៃវិញ?

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗ បន្ទាប់ពីមានឃាតកម្មលើអតីតតំណាងរាស្រ្តនៅទីក្រុងបាងកកប្រទេសថៃ ពួកប្រឆាំងបានចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជាជាអ្នកនៅពីក្រោយ។ សម្តេចបានបន្តថា បើសិនវាជាការពិតដូចបុគ្គលមួយចំនួនបានចោទប្រកាន់មែននោះរាជរដ្ឋាភិបាលមិនចាំបាច់បញ្ជូនជនដៃដល់ទៅឱ្យភាគីថៃវិញទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបញ្ជូនខ្លួនជនដៃដល់ទៅឱ្យប្រទេសថៃ គឺដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនមានជាប់ពាក់ព័ន្ធអ្វីទៅនឹងអំពើឃាតកម្មលើអតីតតំណាងរាស្រ្តនោះឡើយ ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក៏បានសហការយ៉ាងសកម្មដើម្បីធ្វើកិច្ចការងារនេះជាមួយភាគីថៃផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវកុំឱ្យក្រុមប្រឆាំងយកបញ្ហាឃាតកម្មនេះមកកេងចំណេញនយោបាយ ដោយចោទប្រកាន់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលដូចដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងមកឱ្យសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ »នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ៖ កន្លងទៅ ទណ្ឌិត សម រង្សុី ប្រើ ពាក្យសម្តីថោកទាប បំបែកបំបាក់ខ្មែរនិងខ្មែរ ធ្វេីនយោបាយមួយជីវិតគ្មានកំណេីតទាល់តែសោះតាស៊ីអេឺយ យុទ្ធសាស្រ្តដេីរខុសច្រេីនណាស់(មុខរបរនយោបាយរបស់តាស៊ីបានអស់ផ្លូវដេីរហេីយ បរាជ័យមួយជីវិតងេីបមិនរួច ហេីយតាស៊ីកុំភ្លេចមួយទៀតថា សមត្ថកិច្ចថៃគេនិងសេុីបអង្កេតបក្សប្រឆាំងរបស់ថៃ និងតាសុីឯងផងដែរ អ្នកផ្សេងអាចមិនយល់តែតានិងយល់។ បេីសេុីបឃេីញជនបង្កនោះជាប់ពាក់ព័ន្ធគ្រាំទ្របក្សនយោបាយថៃ តាសុីឯងប្រុងខ្លួនទៅ ដូចសំណាញ់បង់ត្រីអញ្ចឹង។
ចម្លើយសារភាពរបស់ឃាតក អ្នកនៅពីក្រោយខ្នងគឺជាជនសុីវិលឲ្យ ធ្វើឃាតសម្រាប់សងគុណមនុស្សដែលជួយគេពេលគេអត់ការងារធ្វើ មិនពាក់ព័ន្ធកម្ពុជាឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print