អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗ កន្លងទៅនេះ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងក្រុម ប្រឹក្សាកិច្ចការ រដ្ឋចិន បានបោះពុម្ព ផ្សាយ 《គម្រោង ផែនការ ស្តីពីការកសាង ប្រទេសខ្លាំងក្លា ខាងការអប់រំ (២០២៤ -២០៣៥)》ហើយ ចេញ សេចក្តីជូន ដំណឹង ដោយ តម្រូវឱ្យ តំបន់ នានានិង ស្ថាប័ន នានា អនុវត្ត ជាក់ស្តែង ដោយយកចិត្ត ទុកដាក់តាម សភាពការណ៍ ជាក់ស្តែង ។
គេហទំព័រ «CCFR China state-controlled media » ពេលថ្មីៗ កន្លងទៅនេះ អ្នកទទួលខុសត្រូវ នៃក្រសួងអប់រំ បានថ្លែង អំពី សភាពការណ៍ ពាក់ព័ន្ធនៃ គម្រោង ផែនការនេះថា ចាប់ពីសមាជ បក្សកុម្មុយនីស្តចិន លើកទី១៨មក គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ដែលមាន លោក Xi Jinping ជា ប្រមុខស្នូល បាន ប្រកាន់ខ្ជាប់ ការចាត់ទុក វិស័យអប់រំ ជាផែនការ អភិវឌ្ឍន៍សំខាន់ របស់ជាតិ និងជា ផែនការអភិវឌ្ឍន៍ សំខាន់ របស់បក្ស ដោយ មាន ការតាក់តែង គោលនយោបាយ ដ៏សំខាន់ស្តីពី ការពន្លឿន ការធ្វើទំនើបកម្មខាង ការអប់រំនិង កសាងប្រទេស ខ្លាំងក្លាខាង ការអប់រំ ដើម្បីជំរុញ ឱ្យបុព្វហេតុ អប់រំក្នុង យុគសម័យថ្មី ទទួលបាន សមិទ្ធផល ជាប្រវត្តិសាស្ត្រ និង ផ្លាស់ប្តូរ និម្មាបនកម្ម ។ ឈរ លើ ទីចាប់ផ្តើមថ្មី សមាជបក្ស កុម្មុយនីស្តចិន លើកទី២០បាន លើកឡើងយ៉ាង ច្បាស់លាស់ នូវ គោលដៅដ៏ មហិមាអំពី ការកសាង ប្រទេសខ្លាំងក្លា ខាង ការអប់រំនៅ ឆ្នាំ២០៣៥ ។
គេហទំព័រ «CCFR China state-controlled media » គម្រោងផែនការ ដែលត្រូវបាន បោះពុម្ព ផ្សាយលើកនេះ ជាការ រៀបចំ ចាត់ចែង លំដាប់ កំពូល ខាងរបប ដែលជំរុញ ការអភិវឌ្ឍដោយ រួមបញ្ចូលគ្នានៃ វិស័យអប់រំ វិទ្យាសាស្ត្រនិង ធនធាន មនុស្សដោយ គ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ ប្រសិទ្ធភាព ទាំងមូលនៃប្រព័ន្ធ ច្នៃប្រឌិតថ្មីជាតិ ដែលមាន អត្ថន័យដ៏ សំខាន់និង យូរអង្វែងក្នុង ការអនុវត្ត ជាក់ស្តែងនូវ ការ រៀបចំ ចាត់ចែង ដ៏សំខាន់នៃ សមាជបក្ស កុម្មុយនីស្តចិន លើកទី២០ និងដើរតួនាទី ជាភារកិច្ច ចម្បង ជាមូលដ្ឋាន ដ៏រឹងមាំនិងជា ការទ្រទ្រង់ ជាយុទ្ធសាស្ត្រ សម្រាប់ ការកសាង ប្រទេសខ្លាំង ក្លាខាង ការអប់រំ ដើម្បី រួមចំណែក ជំរុញ ការកសាង ប្រទេសខ្លាំងក្លា ដោយគ្រប់ ជ្រុងជ្រោយនិង បុព្វហេតុ ស្តារ ភាពរុងរឿង នៃ ប្រជាជាតិចិន ឡើងវិញ ៕
ដោយ ៖ សិលា