នគរបាលក្រុងបានលុងចាប់ចោរលួចម៉ូតូ២នាក់ដល់ផ្ទះសំណាក់ហាវ៉ៃ បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលក្រុងបានលុងសហការជាមួយកម្លាំងនគបាលព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគបាលខេត្ត តាមស្រាវជ្រាវចាប់រហូតដល់ផ្ទះសំណាក់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងបានសម្រេច ហើយយកទៅលាក់ទុកនៅក្នុងព្រៃ។

ការចុះឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ហាវ៉ៃ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង។

យោងតាមរបាយការណ៍ពីនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ សុខ សុកាំង ហៅយក្ស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាងហុកឃុំ៧D ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី២ឈ្មោះ ហ៊ី រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ។

ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាខេត្តកំពង់ចាមពីបទហិង្សា និងធ្លាប់លួចម៉ូតូខេត្តក្រចេះ១លើក ខេត្តត្បូងឃ្មុំ១លើក និងអ្នកបើកបររថយន្តសម្រាប់ធ្វើសកម្មភាពឈ្មោះ ស៊ី ថា ហៅធី បានរត់គេចខ្លួនបាត់។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូចំនួន២គ្រឿង ហើយយកទៅលាក់ទុកក្នុងព្រៃរងចាំឱកាសស្ងាត់ជិះចេញទៅតែម្តង។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅយកម៉ូតូដែលយកទៅលាក់ទុកក្នុងព្រៃចំនួន២គ្រឿងជារបស់ជនរងគ្រោះ និងដកហូតបានរថយន្តឆ្លាមមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2A-3810 ដែលពួកវាជិះធ្វើសកម្មភាព។

បច្ចុប្បន្ន កម្លាំងអធិការនគរបាលក្រុងបានលុងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕

vh (6) vh (3) vh (5) vh (2) vh (4) vh (1) vh (7) vh (8)

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print