មន្រ្តីជាន់ខ្ពស់​ក្រសួង​កសិកម្ម​ លើកឡើងអំពីការព្រួយបារម្ភពីការប្រមូលផលក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន/វៀតណាម និងបញ្ហាទីផ្សារធ្លាក់ថ្លៃជាដើម

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២១​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារផលិតកម្មកសិកម្ម និងការប្រមូលផលស្រូវក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការ បានលើកឡើងអំពីផលិតកម្មដំណាំស្រូវ ដែលក្នុងនោះខេត្តបាត់ដំបង បាននិងកំពុងផលិតលើសផែនការប្រមាណ៣៣០% ដែលធ្វើឲ្យមានបញ្ហាប្រឈមដូចជា បញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រព ការព្រួយបារម្មណ៍ពីការប្រមូលផលក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន/វៀតណាម និងបញ្ហាទីផ្សារធ្លាក់ថ្លៃជាដើម ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានណែនាំដល់អង្គប្រជុំត្រូវជំរុញការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់ផលចំនេញជាច្រេីនដល់ប្រជាកសិករ​ ការប្រើប្រាស់ពូជសុទ្ធក្នុងស្រុក និងការប្រើប្រាស់ជីថ្នាំកសិកម្ម​ តាមបច្ចេកទេសត្រឹមត្រូវ ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។

...

ជាទីបញ្ចប់ លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរកសិកម្មខេត្ត ត្រូវធ្វើការប្រមូលស្ថិតិក្នុងឃុំ-ស្រុកទាក់ទងនិងការជួលដីធ្វើផលិតកម្មដំណាំស្រូវ ការប្រេីប្រាស់ពូជ​ និងជីថ្នាំកសិក​ម្មរបស់ប្រជាកសិករ​ ដោយសម្របសម្រួលឱ្យទទួលបានផលចំនេញទាំងអស់គ្នា​ ជំរុញផ្សព្វផ្សាយពីការធ្វេីផលិតកម្មដំណាំស្រូវតាមលក្ខណៈបច្ចេកទេសទិន្នផលទទួលបានតម្លៃក្នុងទីផ្សារ និងគុណភាពផលិតផល ជាពិសេសផ្តល់ស្ថិតិទាក់ទងនឹងរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបង និងបរិមាណដែលពួកគាត់អាចមានសមត្ថភាពជួយអន្តរាគមន៍ប្រមូលទិញស្រូវពីប្រជាកសិករទាន់ពេលវេលា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print