អន្តរជាតិ ៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង១និង១២នាទី ថ្ងៃទី២១ខែមករា ក្នុងអំឡុងពេលបំពេញភារកិច្ចនៅក្រៅបន្ទប់យានអវកាសអស់រយៈពេល៨ម៉ោងកន្លះ លោកCaiXuze លោកSongLingdongនិងលោកWangHaozeដែលជាសមាជិកនៃក្រុមអវកាសយានិកនៃយានអវកាសShenzhou-១៩បានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយសម្រេចបាននូវភារកិច្ចមួយចំនួនពាក់ព័ន្ធនឹងការចេញពីបន្ទប់យានអវកាស ។លោកCaiXuze និងលោកSongLingdongបានត្រឡប់ចូលបន្ទប់ពិសោធន៍Wentianវិញប្រកបដោយសុវត្ថិភាព ការបំពេញភារកិច្ចនៅក្រៅបន្ទប់យានអវកាសShenzhou-១៩ទទួលបានជោគជ័យដោយគាប់ប្រសើរ។
គេហទំព័រ «CCFR China state-controlled media » គិតរហូតដល់បច្ចុប្បន្ននេះ “ដំណើរទស្សនកិច្ចនៅទីអវកាស”របស់ក្រុមអវកាសយានិកនៃយានអវកាសShenzhou-១៩បានដំណើរការអស់ពេលជាងពាក់កណ្តាលហើយ បន្ទាប់មក នឹងធ្វើការពិសោធផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាច្រើននៅលើគន្លងតារាវិថី៕
ដោយ ៖ សិលា