ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយសារល្មើសល្បឿន និងបើកបរមិនគោរពច្បាប់! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៥លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ០នាក់), រងរបួសសរុប ៣នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ១នាក់ (ស្រី ០នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៥នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់), មិនប្រកាន់ស្ដាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ៕ដោយ៖តារា