ប្រធានាធិបតី ប៉ាណាម៉ា បដិសេធ ទាំងស្រុង ចំពោះ ការលើកឡើង អំពី ព្រែកជីក ប៉ាណាម៉ាក្នុង សុន្ទរកថា របស់លោកត្រាំ

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃទី២០ ខែមករា លោក Jose Raul Mulino ប្រធានាធិបតី ប៉ាណាម៉ា បាន ចេញផ្សាយ សេចក្តីថ្លែងការណ៍ តាមបណ្តាញ ទំនាក់ទំនងថា តាងនាមឱ្យ សាធារណរដ្ឋ ប៉ាណាម៉ា និងប្រជាជន ប៉ាណាម៉ា ខ្ញុំ បដិសេធ ទាំងស្រុង ចំពោះ ការលើកឡើង អំពី ប្រទេស ប៉ាណាម៉ា និង ព្រែកជីក ប៉ាណម៉ា ដែលលោកត្រាំ ប្រធានាធិបតី អាមេរិកបាន ថ្លែងក្នុង សុន្ទរកថា ឡើង កាន់មុខ តំណែង ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

គេហទំព័រ «CCFR China state-controlled media » លោក Jose Raul Mulino បានថ្លែងថា ចាប់ពី ព្រែកជីកនេះ ត្រឡប់មក ក្រោម ការគ្រប់គ្រង របស់ ប៉ាណាម៉ាវិញ កាលពីឆ្នាំ ១៩៩៩មក ប៉ាណាម៉ាបាន គ្រប់គ្រងនិង ពង្រីកព្រែក ជីកដោយ អាកប្បកិរិយា ទទួលខុសត្រូវ ជាប់រហូតមក ដើម្បីបម្រើ ដល់ ការធ្វើ ពាណិជ្ជកម្ម នៅ ទូទាំង ពិភពលោក ដែល បូករួមទាំង សហរដ្ឋអាមេរិក ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » លោកបាន លើកឡើងថា កិច្ចសន្ទនាជា មធ្យោបាយ ដ៏ត្រឹមត្រូវ សម្រាប់ ស្រាយពន្យល់ ឱ្យបាន ច្បាស់ អំពី បញ្ហា ពាក់ព័ន្ធ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print