ភ្នំពេញ ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាល នៃការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានបន្តការចុះអនុវត្តច្បាប់ចរាចរណ៍ រួមទាំងការបាញ់ល្បឿនលើយានយន្តដែលល្មើសផងដែរ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខណៈការអនុវត្តម្សិលមិញ សមត្ថកិច្ចរកឃើញយានយន្តល្មើសជាច្រើន។
លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន ្ទ អគ្គស្នងការ រង និង ជាស្នងការ នគរបាល រាជធានី ភ្នំពេញ ធ្លាប់ប្រកាសហើយថា ៖ ពីពេលនេះទៅ ផ្លូវ៦០ម៉ែត្រ នឹងត្រូវដាក់កម្លាំង ដើម្បីបាញ់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់ត្រួតពិនិត្យជាតិអាកុល ក្រោយផ្លូវនេះឧស្សាហ៍កើតគ្រោះថ្នាក់បន្សល់ទុកសោដនាថកម្មធ្ងន់ធ្ងរដល់ពលរដ្ឋ ។
លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន ្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបង្កើតក្រុមសមត្ថកិច្ចចល័តដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ដាក់គោលដៅអនុវត្តក៏ដោយ ។ ក្នុងលោកថ្លែងផងដែរថា ៖ ខ្ញុំបាទ នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ៕
ដោយ ៖ សិលា