ភាគីចិនលើកឡើង ពី ការប្រកាន់ខ្ជាប់ ការមិនអត់ឱន ចំពោះ ភេរវនិយម ហើយ អំពាវនាវ ឱ្យជួយ អាហ្វ្រិក ឆ្លើយតបនឹង បញ្ហាប្រឈម

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី២១ខែមករា តាមម៉ោង ក្នុងតំបន់ ក្រោមគំនិត ផ្តួចផ្តើមនៃ ប្រទេស អាល់ហ្សេរី ដែលជា ប្រធាន ផ្លាស់វេន ប្រចាំខែមករា ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិបាន រៀបចំ ធ្វើ កិច្ចប្រជុំ ជជែក ដេញដោល ជាន់ខ្ពស់អំពី ការវាយប្រហារ ភេរវនិយមនៅ អាហ្វ្រិ ក ។

គេហទំព័រ «CCFR China state-controlled media » តំណាង ភាគីចិនបាន លើកឡើងក្នុង កិច្ចប្រជុំនេះថា ចិននិងអាហ្វ្រិក ជាសហគមន៍ រួមវាសនា គ្រប់កាលៈទេសៈ ក្នុងយុគសម័យថ្មី ភាគីចិន រីករាយរួម សហការ ជាមួយ សហគមន៍ អន្តរជាតិ ដើម្បី ជួយអាហ្វ្រិក ឆ្លើយតបនឹង បញ្ហាប្រឈម ខាងភេរវកម្ម ។
គេហទំព័រ «CCFR China state-controlled media » លោក Fu Cong តំណាងចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានថ្លែងថា ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ភេរវនិយម បាន ងើបឡើង យ៉ាង លឿននៅ ទូទាំង ពិភពលោក ប្រទេស អាហ្វ្រិកមួយ ចំនួនកើតមាន ការប៉ះទង្គិចកាន់តែ ខ្លាំងឡើងៗ ស្ថានការណ៍ នយោបាយ មាន ភាពរង្គោះរង្គើ សេដ្ឋកិច្ច បន្តថមថយចុះ កម្លាំងភេរវកម្ម ក៏ឆ្លៀតឱកាសនេះ បង្ក សកម្មភាព ហិង្សា ។ ភាគីចិនបាន លើកឡើង ពី ការប្រកាន់ខ្ជាប់ ការមិនអត់ ឱនចំពោះ ភេរវនិយម លើក កម្ពស់សមត្ថភាព ប្រយុទ្ធ ប្រឆាំងនឹង ភេរវនិយមដោយ ម្ចាស់ការ របស់ប្រទេស អាហ្វ្រិក ជួយអាហ្វ្រិក លុបបំបាត់ ចោលប្រភព ភេរវនិយម ព្រមទាំង គាំទ្រប្រទេសអាហ្វ្រិក ឱ្យ ប្រយុទ្ធ ប្រឆាំងនឹង ភេរវនិយម តាមរយៈបច្ចេកទេសថ្មី ។
គេហទំព័រ «CCFR China state-controlled media » លោក Fu Cong បានលើកឡើងថា មិនថា អង្គការភេរវកម្ម ប្រើ លេសណា មួយ ក៏ដោយ មិន ថា អំពើ ភេរវកម្ម កើតឡើង នៅអាហ្វ្រិកឬ កើតនៅកន្លែង ណា ក៏ដោយ ក៏សុទ្ធតែ ត្រូវ ប្រយុទ្ធប្រឆាំង យ៉ាងដាច់ខាត និងវាយប្រហារ យ៉ាងមុតមាំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print