បន្ទាប់ពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ សិស្សានុសិស្ស និងអាណាព្យាបាលជាច្រើនពិតជាមានការព្រួយបារម្ភក្នុងការជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាមួយនៅក្នុងប្រទេសប្រកបដោយគុណភាព។ រីឯមួយចំនួនទៀតក៏ចង់បន្តទៅរៀននៅក្រៅប្រទេសដែរ។
វាពិតជាចាំបាច់ណាស់ ដែលសិស្សានុសិស្ស និងអាណាព្យាបាល សិក្សាស្រាវជ្រាវឲ្យបានច្បាស់ មុននឹងសម្រេចចិត្តចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យណាមួយប្រកបដោយគុណវុឌ្ឍអប់រំ ហើយសញ្ញាបត្រមានការទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងលើទីផ្សាការងារជាតិ និងអន្តរជាតិ។ ដោយឡែកសម្រាប់សិស្សានុសិស្ស ដែលចង់ទទួលការអប់រំថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ឬស្តង់ដារអាមេរិកាំង ចាំបាច់ត្រូវស្គាល់ប្រព័ន្ធអប់រំនៅអាមេរិកឲ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។
គ្រប់សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យដែលមានស្តង់ដារអប់រំបែបអាមេរិកាំង កម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យពីរឆ្នាំសិក្សាដំបូង និស្សិតត្រូវសិក្សារាល់មុខវិជ្ជាមូលដ្ឋានដែលផ្តោតទៅ លើចំណេះដឹងទូទៅ មុននឹងការសិក្សាមុខវិជ្ជាជំនាញពីរឆ្នាំចុងក្រោយ។ កម្មវិធីសិក្សាពីរឆ្នាំដំបូងនេះ ហៅថាកម្មវិធីចំណេះដឹងទូទៅ (General Education)។ ដូច្នេះ និស្សិតមិនចាំបាច់ធ្វើការសម្រេចចិត្ត រើសនូវមុខជំនាញ នៅក្នុងការសិក្សារយៈពេលពីរឆ្នាំដំបូងនៃថ្នាក់បរិញ្ញបត្រឡើយ។
ទន្ទឹមគ្នានេះ និស្សិតត្រូវបានបង្រៀនឲ្យចេះប្រើប្រាស់នូវការត្រិះរិះពិចារណា ការប្រើគំនិតភាពជាអ្នកដឹកនាំ ភាពប៉ិនប្រសព្វក្នុងការទំនាក់ទំនង ទេពកោសល្យក្នុងការវិភាគ និងការប្រើប្រាស់ជំនាញផ្សេងៗទៀត។ ចំពោះបរិយាកាសអប់រំនៅសាកលវិទ្យាល័យបែបអាមេរិកាំង ឬនៅសហរដ្ឋអាមេរិក ជាបរិយាកាសអប់រំបែបការសិក្សាផ្សារភ្ជាប់នឹងការអនុវត្តន៍។ ការអប់រំនេះផ្តោតសំខាន់ទៅលើការពិភាក្សា ការចោទជាសំណួរ និងចម្លើយ ការត្រិះរិះពិចារណា និងវិភាគឲ្យយល់នូវបញ្ហា មិនមែនទន្ទេញឲ្យចាំមាត់នោះទេ ។ លក្ខណៈពិសេសមួយរបស់សាកលវិទ្យាល័យអាមេរិក គឺសញ្ញាបត្រត្រូវបានទទួលស្គាល់ពាសពេញពិភពលោក ។
ដោយឡែក នៅកម្ពុជា មានតែគ្រឹះស្ថានសិក្សាបែបអាមេរិកាំងតែមួយគត់ គឺសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានកំពុងតែចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគុណភាពអប់រំ និងធនធានមនុស្សនៅកម្ពុជា ។ AUPP បានទទួលការគាំទ្រនិងសហការពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងការបង្កើនគុណភាពអប់រំនៅកម្ពុជា។
ដោយកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗនៅអាមេរិក និស្សិតដែលសិក្សានៅ AUPP នឹង
ទទួលបានសញ្ញាបត្រពីរ (Dual Degree) មួយចេញដោយសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋមេរិក និងមួយទៀតចេញដោយ AUPP ។
សម្រាប់ព័ត៌មានបនែ្ថម សូមទំនាក់ទំនាក់ទៅលេខ 023 99 00 23 / 012 26 66 31 / 012898124 ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh ៕
ដោយ៖ សហការី