ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី
សមត្ថកិច្ចបញញចាក់ថាៈនៅវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចាប់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ គង់ គីង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៖២២៥ ព្រទ.I«ឃ»/២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្ត ករណី ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅ ចំណុចភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ហើយបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថាៈ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា