លីកបាល់ទាត់អង់គ្លេស (EFL) បានធ្វើបច្ចុប្បន្នភាពគម្រោង “ក្លិបបៃតង” ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃក្លិបសមាជិកចំនួន៧២របស់ខ្លួន។
ក្លិបដែលចូលរួមឥឡូវនេះនឹងត្រូវបានវាយតម្លៃជាពីររដូវកាល និងទទួលបានមេដាយសំរឹទ្ធ ប្រាក់ ឬមាស អាស្រ័យលើការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីតរបស់ពួកគេ និងកាន់តែមាននិរន្តរភាពបរិស្ថាន។
គ្រោងការណ៍ស្ម័គ្រចិត្តដែលផ្តល់ដោយអង្គការទទួលស្គាល់បរិស្ថាន Green Code នឹងគាំទ្រក្លិបនានាក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល កាត់បន្ថយកាកសំណល់ និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពពេញមួយប្រតិបត្តិការរបស់ពួកគេ។ វាក៏នឹងផ្តល់ការណែនាំអំពីរបៀបចូលរួមជាមួយអ្នកគាំទ្រ បុគ្គលិក និងសហគមន៍មូលដ្ឋានលើបញ្ហាបរិស្ថានផងដែរ។
រហូតមកដល់ពេលនេះ មានក្លិបចំនួន៣៨បានចុះហត្ថលេខាលើគម្រោងនេះ ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២១ ប៉ុន្តែក្តីសង្ឃឹមគឺថា ប្រព័ន្ធផ្តល់រង្វាន់ថ្មីនឹងលើកទឹកចិត្តដល់ក្លិបទាំងអស់ឱ្យខិតខំកែលម្អសោភណភាពកីឡដ្ឋាន និងបរិស្ថានជុំវិញផងដែរ។
ក្លិបមានឥទ្ធិពលខ្លាំងៗនៅក្នុងសហគមន៍មូលដ្ឋានគឺជាហេតុផលដ៏អស្ចារ្យដែលឃើញ EFL អភិវឌ្ឍ និងពង្រីកគម្រោង Green Clubs ពីព្រោះក្លិបល្បីៗទាំងអស់មានអ្នកចូលទស្សនាច្រើន និងកាន់តែមានកាកសំណល់ច្រើន ដែលជាកត្តាគិតគូជាងគេ។
EFL បានកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់កាបូនរួមរបស់ខ្លួនចំនួន៥០ភាគរយក្នុងរយៈពេល៥ឆ្នាំខាងមុខ ជាមួយនឹងគោលដៅចុងក្រោយនៃការក្លាយជាការប្រើកាបូនអព្យាក្រឹត។
គួរបញ្ជាក់ថា តាមការសិក្សាឆ្នាំ២០១៣ ដែលធ្វើឡើងដោយ Zurich Resilience Solutions ដោយប្រើគំរូអាកាសធាតុកម្រិតខ្ពស់បានរកឃើញថា ក្លិបចំនួន៣៩ក្នុងចំណោមក្លិប៩២ប្រឈមមុខនឹងហានិភ័យខ្ពស់ពីគ្រោះថ្នាក់អាកាសធាតុនៅឆ្នាំ២០៥០ ជាមួយនឹង១៧ក្លិបមានហានិភ័យនៃច្រើនជាងគេនៃការជន់លិចតាមឆ្នេរសមុទ្រ និងទន្លេ៕ (រូបភាព ៖ Reuters/CNA)