អភិបាលខេត្តកំពង់ចាម ណែនាំដល់ អាជ្ញាធរ ត្រូវ សហការ ទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀន ពិសេស ក្រុម ក្មេង ទំនើង គេច សាលា

ចែករំលែក៖

ខេត្តកំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំ ដល់ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ត្រូវ យកចិត្តទុកដាក់ សហការ គ្នា ជាមួយ មន្ត្រី អប់រំ ចុះត្រួតពិនិត្យទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀន និង គ្រឹះស្ថានសិក្សានានា ដេីម្បីលេីក កម្ពស់ សុខភាព សិស្ស ពិសេស ត្រូវ បង្ក្រាប ក្រុម ក្មេង ទំនើង គេច សាលា ផងដែរ ការថ្លែងបែបនេះក្នុងឱកាសបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់មន្ទីរអប់រំ ខេត្ត ធ្វើយ៉ាងណាត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុ កដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើន។ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្ត ទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឲ្យចូលរៀន ជាពិសេសកុមាដែលជួបការលំបាក និង កុមារជនជាតិភាគតិច ក៏ដូចជាកុមារពិការ ឲ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា ។ ព្រមទាំងបន្តកា រលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារ ភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះ គ្រូឲ្យបានសមស្របផងដែរ ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា២០២៣-២០២៤ យើងមានសាលាមត្តេយ្យសិក្សារដ្ឋ ចំនួន ២៩៦សាលា ក្នុងនោះ មត្តេយ្យសិក្សាដាច់ដោយឡែក ៦កន្លែង។ មត្តេយ្យសិក្សាសហគមន៍ ១៦៣កន្លែង និងមត្តេយ្យសិក្សាឯកជន ១៧កន្លែង។ សាលាបឋមសិក្សា ៤១០កន្លែង សាលាបឋមសិក្សាឯកជន ៧កន្លែង។ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង, វិទ្យាល័យ ធនធាន ៨កន្លែង និងវិទ្យាអប់រំពិសេស ១កន្លែង, អនុវិទ្យាល័យឯកជន ១កន្លែង និងវិទ្យា ល័យឯកជន ៤កន្លែង។ អគារសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុបចំនួន ៣៨៤អគារ ស្មើនឹង ២,៤៣១បន្ទប់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print