កម្ពុជា-ចិនគ្រោងនឹងរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ  ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ មន្រ្តីអ្នកនាំពាក្យ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គ្រោងធ្វើសមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នាពេលខាងមុខនេះ ខណៈសមយុទ្ធនៅឆ្នាំនេះ នឹងធ្វើឡើងជាទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ទាំងលើគោក និងលំហរសមុទ្រ។

គេហទំព័រ «CCFR China state-controlled media » យោងតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា ការសមយុទ្ធនាគមាស ឆ្នាំ២០២៥ ធំជាងបណ្តាឆ្នាំមុន ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំ នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅ ជាលំដាប់ លើគ្រប់វិស័យ។

គេហទំព័រ «CCFR China state-controlled media » តាមរយៈសារប្រាប់ដល់បណ្តាសារព័ត៌មានានា អ្នកនាំពាក្យរូបនេះ បានឲ្យដឹងផងដែរថា នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ហើយ រវាងកងទ័ពកម្ពុជា-ចិន ដែលគ្រោងធ្វើនៅទឹកដីកម្ពុជា ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើង លើកដំបូង កាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ក្រុមការងារសមយុទ្ធនាគមាស ភាគីចិន ដឹកនាំដោយលោកវរសេនីយ៍ឯក លុក ហៅវិន នាយរងនាយកដ្ឋានហ្វឹកហ្វឺនចម្រុះ នៃសេនាធិការចម្រុះ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន បានមកដល់កម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយសមភាគីកម្ពុជា លោក ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ ព្រមទាំង បានចូលជួបសំដែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ផងដែរ ដើម្បីពិភាក្សាលើរបៀបវារៈ នៃការធ្វើសមយុទ្ធ ប្រចាំឆ្នាំនេះ។

គេហទំព័រ «CCFR China state-controlled media » លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឲ្យដឹងទៀតថា ក្នុងជំនួបពិភាក្សាលើកទី១ ក្រុមការងារនៃភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃ អំពីពេលវេលា ទីកន្លែងធ្វើសមយុទ្ធ និងខ្លឹមសារ នៃប្រធានបទ។ ឯ លទ្ធផលសម្រេចយ៉ាង ណានោះ ក្រុមការងារប្រទេសទាំងពីរនឹងពិភាក្សាគ្នាជាលើកទី២បន្តទៀត នៅប្រទេសចិន។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រតិបត្តិការ ប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌ តែប៉ុណ្ណោះ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ការដកបទពិសោធន៍ពីគ្នា ទៅវិញទៅមក រវាងកងទ័ពប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម នៅក្នុងប្រទេសនីមួយៗ និង នៅក្នុងតំបន់ផងដែរ ហើយ មិនមានបំណង គំរាមកំហែងធ្វើឱ្យ ប៉ះពាល់ដល់ប្រទេសណា មួយឡើយ។

គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនង ដំឡើងកម្រិត ជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជា ផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print