ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យដំណាំស្រូវប្រាំងរបស់ប្រជាកសិករចំនួន៩២៥ហិកតា នៅភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលទទួលរងនូវការកង្វះខាតទឹក ដោយពុំព្រមស្ដាប់ការណែនាំរបស់អាជ្ញាធរ ទើបបានបណ្ដាលឱ្យមានការខូតខាត។
ក្រោយទទួលរងការខូចខាត ប្រជាកសិករផ្ទាល់បាននិយាយថា ការខូតខាតទាំងអស់នេះ គឺមកពីពួកគាត់ប្រឹងធ្វើតាមគ្នាមិនព្រមស្ដាប់ការណែនាំរបស់អាជ្ញាធរ ទើបទទួលលទ្ធផលបែបនេះ ហើយក៏បណ្ដាលមកពីទឹកឆ្នាំនេះមានការស្រកចុះលឿនផងដែរ។ នេះបើយោងតាមប្រភព ពីរដ្ឋបាលខេត្តពោធិ៍សាត់ ៕
...
ដោយ ៖ សិលា