Manchester City ចាយលុយ70 លានអឺរ៉ូ យកខ្សែប្រយុទ្ធអេហ្ស៊ីប Omar Marmoush ពី Frankfurt

ចែករំលែក៖

ក្រុមបាល់ទាត់Manchester City ដែលកំពុងតែធ្លាក់ជើងខ្លាំងនៅអង់គ្លេស បានបន្តចាយលុយដ៏ច្រើនចុះហត្ថលេខាទិញខ្សែប្រយុទ្ធអេហ្ស៊ីប Omar Marmoush ពី Eintracht Frankfurt ក្នុងតម្លៃ 70 លានអឺរ៉ូ (59 លានផោន)រហូតដល់ខែមិថុនា ឆ្នាំ 2029 ។

កីឡាករវ័យ 25 Marmoush ស៊ុតបញ្ចូលទីបាន 15 គ្រាប់ក្នុង 17 ប្រកួតនៅក្របខណ្ឌ Bundesliga នៅរដូវកាលនេះ ទីពីរបន្ទាប់ពីប្រធានក្រុមអង់គ្លេស Harry Kane ស៊ុតបាន 16 គ្រាប់សម្រាប់ Bayern Munich ។

Marmoush បាននិយាយថា “Manchester City គឺជាក្លឹបដ៏ធំបំផុតមួយនៅក្នុងពិភពលោកក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ ។ វាជាសេចក្តីរីករាយ និងកិត្តិយសសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ដែលបានធ្វើជាតំណាងឱ្យ Manchester City ។ វាធ្វើឱ្យពួកគេសប្បាយចិត្ត វាធ្វើឱ្យខ្ញុំសប្បាយចិត្តដែលសុបិនរបស់ខ្ញុំក្លាយជាការពិត។”
Man City ក៏ទើបតែបានចុះហត្ថលេខាទិញខ្សែការពារប្រេស៊ីលអាយុ 19 ឆ្នាំ Vitor Reis ពី Palmeiras ក្នុងតម្លៃ 30 លានផោន និងខ្សែការពារ Abdukodir Khusanov ពី Lens ក្នុងតម្លៃ 34 លានផោនក្នុងទីផ្សារដោះដូរកីឡាករក្នុងចែខែមករានេះ។
Marmoush បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Wadi Degla នៅអេហ្ស៊ីប Premier League មុនពេលចុះហត្ថលេខាជាមួយ VfL Wolfsburg ក្នុងឆ្នាំ 2020 ។

...

គាត់ត្រូវបានខ្ចីជើងទៅលេងនៅ FC St Pauli និង VfB Stuttgart មុនពេលផ្លាស់ទៅ Frankfurt ឆ្នាំ 2023 ដែលគាត់ស៊ុតបញ្ចូលទីបាន 37 គ្រាប់ និងជួយមិត្តតរួមក្រុមស៊ុតបញ្ចូលទីបាន20 ដងក្នុង 67 ប្រកួត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print