លោក Wang Huning ចូលរួមពិធីសំណេះសំណាលស្តីពីការអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនជាមួយអ្នកទទួលខុសត្រូវនៃសមាគមសាសនាទូទាំងប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៣ខែមករា លោក Wang Huning សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមពិធីសំណេះសំណាលស្តីពីការអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនជាមួយអ្នកទទួលខុសត្រូវនៃសមាគមសាសនាទូទាំងប្រទេសចិន ដើម្បីរួមជាមួយឥស្សរជនមជ្ឈដ្ឋានសាសនាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រមទាំងតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរឆ្នាំថ្មីដល់ឥស្សរជនមជ្ឈដ្ឋានសាសនា និងអ្នកកាន់សាសនាទាំងឡាយនៅទូទាំងប្រទេស។

គេហទំព័រ «CCFR China state-controlled media » លោក Wang Huning បានថ្លែងថា យើងត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinpingជាការណែនាំ អនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ អនុវត្តយ៉ាងប្រាកដប្រជានូវអនុសាសន៍ណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិការបក្សXiJinping ស្តីពីការងារសាសនា ក៏ដូចជាសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តពីការងារសាសនា ប្រកាន់ខ្ជាប់នូវទិសដៅការងារសាសនាប្រកបដោយលក្ខណៈពិសេសចិន ពង្រឹងការគ្រប់គ្រងកិច្ចការសាសនា ដើម្បីកសាងទំនាក់ទំនងសាសនាដ៏វិជ្ជមាននិងរឹងមាំ ក៏ដូចជារួមចំណែកក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print