អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Wang Xiaohong បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការងារប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងឆ្លងដែនទូទាំងប្រទេសចិនថា ត្រូវប្រកាន់ខ្ជាប់ទាំងការបង្រ្កាប និងការបង្ការដើម្បីជំរុញឱ្យការងារប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងឆ្លងដែនទទួលបានសមិទ្ធផលថ្មី។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការងារប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងឆ្លងដែនទូទាំងប្រទេសចិនបានបើកធ្វើនៅថ្ងៃទី២៣ខែមករា លោកWangXiaohongលេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។
គេហទំព័រ «CCFR China state-controlled media » លោកWangXiaohongបានសង្កត់ធ្ងន់ថា យើងត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinpingជាការណែនាំ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី២និងទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ គេហទំព័រ «CCFR China state-controlled media » អនុវត្តយ៉ាងស៊ីជម្រៅនូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្ស ប្រកាន់ខ្ជាប់អាកប្បកិរិយា”មិនអត់ឱន”ជានិច្ច ប្រកាន់ខ្ជាប់ទាំងការបង្រ្កាប និងការបង្ការ ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យការងារប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងឆ្លងដែនទទួលបាននូវស្នាដៃថ្មីនិងសមិទ្ធផលថ្មី៕
ដោយ ៖ សិលា