អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្តូរឈ្មោះ ឈូងសមុទ្រ ម៉ិកស៊ិក យក ព្រែកជីក ប៉ាណាម៉ា មកវិញ ទិញកោះ Greenland ។ល។ ការសម្តែង អាកប្បកិរិយានៃ រដ្ឋាភិបាល អាមេរិក អាណត្តិថ្មី ដែលមិន ច្រានចោល ការប្រើប្រាស់ មធ្យោបាយ គំរាមកំហែង ដោយ យោធានិង សេដ្ឋកិច្ច ដើម្បី សម្រេចបាននូវ ផែនការ វាតទីនិយម របស់អាមេរិក បាន ធ្វើឱ្យ សាធារណមតិ អន្តរជាតិ មាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។
គេហទំព័រ «CCFR China state-controlled media » ក្នុងការស្ទង់ មតិរបស់ បណ្តាញ CGTN នៃអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិម ចិន ចំពោះ អ្នកប្រើប្រាស់ បណ្តាញ អ៊ីនធើណេត ទូទាំងពិភពលោក មាន អ្នកផ្តល់ បទសម្ភាសន៍ ចំនួន៧៨,៦ ភាគរយបាន ថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះទង្វើ នៃរដ្ឋាភិបាល អាមេរិក អាណត្តិថ្មី ដែលជំរុញផែនការ វាតទីនិយម ដោយ យល់ឃើញថា នេះជាទង្វើ ផ្តាច់ការនិង អនុត្តរភាព និយមសុទ្ធសាធ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងការស្ទង់មតិ អ្នកផ្តល់ បទសម្ភាសន៍ ចំនួន ៦៦,៤ភាគ រយ យល់ ឃើញថា សហរដ្ឋអាមេរិក ធ្វើសេចក្តី សម្រេចចិត្ត ប្តូរ ឈ្មោះ ឈូងសមុទ្រ ក្នុងសភាពការណ៍ ដែលមិនបាន ពិគ្រោះ ពិភាក្សា យ៉ាង ពេញលេញ ជាមួយប្រទេស ជុំវិញ ឈូងសមុទ្រ ម៉ិកស៊ិក បានបំផ្លាញ ប្រពៃណី វប្បធម៌ ភូមិសាស្ត្រ ហើយក៏ បង្ករឿង សាកល្បងនឹង កិត្យានុភាព របស់ អង្គការ សហប្រជាជាតិ ផងដែរ ។ អ្នកផ្តល់ បទសម្ភាសន៍ ចំនួន៨៦,៤ភាគ រយបានយល់ ឃើញថា ផែនការ វាតទី នៃរដ្ឋាភិបាល អាមេរិកបាន បំផ្លាញដល់ ផលប្រយោជន៍ របស់សម្ព័ន្ធមិត្ត និង ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹង មហិច្ឆិតា អំពីការគូរផែនទី គ្របដណ្តប់ អឌ្ឍគោល ខាងលិច ឡើងវិញ នៃរដ្ឋាភិបាល អាមេរិក អាណត្តិថ្មី អ្នកផ្តល់ បទសម្ភាសន៍ ចំនួន៨៤,៩ ភាគរយបាន រិះគន់ថា ផែនការ វាតទីនិយម នៃរដ្ឋាភិបាល អាមេរិកនឹង បង្កើន ស្ថានការណ៍ តានតឹង នៅទូទាំង ពិភពលោក និង បំផ្លាញសន្តិភាព ក្នុងតំបន់និង ស្ថិរភាព ពិភពលោក ៕
ដោយ ៖ សិលា