រុស្ស៊ីប្រកាសលក្ខខណ្ឌសម្រាប់បទឈប់បាញ់ភ្លាមៗជាមួយអ៊ុយក្រែន

ចែករំលែក៖

រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយអ៊ុយក្រែន ប៉ុន្តែលក្ខខណ្ឌឈប់បាញ់ត្រូវបានគូសបញ្ជាក់ដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅក្នុងខែមិថុនា។

“ប្រធានាធិបតីពូទីនបាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាលើបញ្ហាអ៊ុយក្រែនហើយស្វាគមន៍គំនិតផ្តួចផ្តើមសន្តិភាពដំបូងបង្អស់ពីបណ្តាប្រទេសនៃអឌ្ឍគោលខាងត្បូងដៃគូ BRICS របស់យើង: ចិន ឥណ្ឌា ប្រេស៊ីល អាហ្រ្វិកខាងត្បូង ក៏ដូចជា UAE ។ កាតារ និងអារ៉ាប៊ីសាអូ៊ឌីត ដែលបាននិងកំពុងធ្វើចលនាក្នុងទិសដៅមនុស្សធម៌” ។
លោក Peskov បានបន្ថែមថា “ជំហររបស់យើងចំពោះអ៊ុយក្រែនត្រូវបានបញ្ជាក់យ៉ាងច្បាស់។ លក្ខខណ្ឌសម្រាប់បទឈប់បាញ់ជាបន្ទាន់ត្រូវបានគូសបញ្ជាក់ដោយប្រធានាធិបតីពូទីនក្នុងខែមិថុនាក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅក្រសួងការបរទេសរុស្ស៊ី” ។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង ដើម្បីទទួលបានសន្តិភាព ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចាំបាច់ត្រូវលុបចោលក្រឹត្យហាមឃាត់រាល់ការចរចាជាមួយរុស្ស៊ី។
មន្ត្រីវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា “ដើម្បីដើរលើផ្លូវត្រូវឆ្ពោះទៅរកសន្តិភាព លោក Zelensky គ្រាន់តែត្រូវការលុបចោលក្រឹត្យនេះ ហើយបញ្ជាឱ្យបន្តការសន្ទនាដោយផ្អែកលើកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល និងគិតគូរពីស្ថានភាពជាក់ស្តែងនៅលើមូលដ្ឋាន” ។
លោក Peskov បានសង្កត់ធ្ងន់”វាជារឿងសំខាន់ដែលត្រូវចាំថា អ៊ុយក្រែនខ្លួនឯងបានបដិសេធការចរចាណាមួយ ហើយបន្តធ្វើដូច្នេះ លើសពីនេះទៅទៀត លោក Zelensky បានហាមឃាត់ខ្លួនគាត់ និងរដ្ឋបាលរបស់គាត់ពីការសន្ទនាជាមួយថ្នាក់ដឹកនាំរុស្ស៊ីដោយក្រឹត្យរបស់ពួកគេផ្ទាល់”។
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីបានពិចារណាដោយប្រុងប្រយ័ត្ននូវសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump អំពីការត្រៀមខ្លួនរបស់អ៊ុយក្រែនសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
លោក Peskov បានបន្ថែមថា “យើងបានសិក្សាដោយប្រុងប្រយ័ត្ននូវសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីសជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន ។
ប្រធានាធិបតី ពូទីន កាលពីខែមិថុនា បានដាក់សំណើសន្តិភាពថ្មីមួយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ សំណើនេះរំពឹងថានឹងទទួលស្គាល់ឧបទ្វីប Crimean សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលប្រកាសដោយខ្លួនឯង ក៏ដូចជាតំបន់ Kherson និង Zaporizhia ជាតំបន់របស់រុស្ស៊ី ៕ ដោយធីរីណា

...

រូបថត​: Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print